សន្តិសុខសង្គម
បាត់ខ្លួនមនុស្ស ២ នាក់ ករណីលិចទូកនេសាទចូលក្នុងសមុទ្រជិតកោះថាស
ទូកនេសាទមួយគ្រឿងបានលិចនៅជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមកាលពីវេលាម៉ោង ៣៖៣០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣នេះ ដោយសារខ្យល់កន្ត្រាក់ និងរលក។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ ពេលនេះលោកឧកញ៉ាកំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ។

ទូកនេសាទនេះ ជាទូកម៉ាស៉ីនប្រភេទគោយន្តបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ខណៈម្ចាស់ទូកបញ្ជាក់ថា នៅលើទូកនេសាទដែលលិចនោះមានមនុស្សចំនួន០២នាក់ មានឈ្មោះ ស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ។
បច្ចុប្បន្នលោកឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ចំនួន៤គ្រឿង សហការជាមួយសមត្ថកិច្ច ស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


