សន្តិសុខសង្គម
ជនរងគ្រោះ២នាក់ម្តាយកូនធ្លាក់ទឹកសមុទ្របាត់ខ្លួនពេលកំពុងនេសាទ
ក្រុមគ្រួសារអ្នកនេសាទ២នាក់ម្តាយកូនបានធ្លាក់ទឹកលិចបាត់ក្នុងសមុទ្រ ខណៈទូកនេសាទ១គ្រឿងដែលមនុស្សជិះសរុបចំនួន៦នាក់កំពុងអូសត្រី និងមឹកកាលពីម៉ោង១៨និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចចន្លោះ លេខដាវ (17.13) Lat=10°17’11″N Long=103°13’12″E ចន្លោះកោះតាង និងកោះពីរ ស្ថិតនៅភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា បើតាមសាច់ញ្ញាតិម្ចាស់ទូកបានបញ្ជាក់ថា មុនកើតហេតុនៅលើទូកមានមនុស្សចំនួន៦នាក់
១.ឈ្មោះ ជិន ហុង ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរ ត្រូវជាប្តីជនរងគ្រោះ កំពុងបើកទូករកប្រពន្ធនិងកូនស្រី
២.ឈ្មោះ ជិន ដា ភេទស្រី អាយុ៥ឆ្នាំ ត្រូវជាកូន
៣.ឈ្មោះ បាត់ទី កាន់ទូ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម (បាត់ខ្លួន)
៤.ឈ្មោះ ជិន ឌី ភេទស្រី អាយុ៣ឆ្នាំ (បាត់ខ្លួន)
៥.ឈ្មោះ ជិន ណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
៦.ឈ្មោះ មិនា ភេទប្រុស អាយុ២៧ឆ្នាំ(កូនដៃទូក)

អ្នកទាំងអស់មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ(ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់)។
ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបានទាក់ទងតាមរយៈ whatsApp ប្រព័ន្ធព័ត៌មានលើផ្ទៃសមុទ្រ
ជាមួយកម្លាំងពាក់ព័ន្ធផ្សេងៗលើផៃសមុទ្រ៖
-អូប័រក្រុមសង្រ្គោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ
-កងការពារកោះតាងលេខ3បញ្ជាការដ្ឋានការពារកោះឆ្នេរ,
-ស្នាក់ការសន្តិសុខកោះតាងទីបញ្ជាការជួរមុខ
-នគរបាលការពារព្រំដែនទឹក និងប្រជានេសាទដើម្បីជួយស្វែងរកជនរងគ្រោះ។ សមត្ថកិច្ចបានឲ្យដឹងថា គិតមកដល់ម៉ោង១១និង៤៥នាទីនេះ ជនរងគ្រោះទាំង២នាក់ម្តាយកូននេះ ក្រុមសមត្ថកិច្ចមិនទាន់រកឃើញនៅឡើយទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


