ព័ត៌មានជាតិ
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ទូកនេសាទត្រីខុសច្បាប់របស់ជនជាតិវៀតណាម ១គ្រឿង
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨:១៥នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំ បានដឹកនាំកម្លាំង ល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុច ព្រែកនៀល ស្ថិតនៅភូមិ បាយ៉ាប ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្រាប់តែប្រទះឃើញទូកនេសាទមួយគ្រឿងកំពុងធ្វើសកម្មភាពនេសាទត្រីមួយគ្រឿង។

ប្រភពបានឲ្យដឹងថា ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើរបស់ជនជាតិវៀតណាម ចំនួនមួយគ្រឿងដោយមានការសហការពីលោកនាយនាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយនាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំងលោក លោកស្រី ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។

ប្រភពបានបន្ត ជាលទ្ធផលសមត្ថកិច្ចបានបង្រ្កាបបានរួមមានសម្ភារៈដូចជា ទូកស្មាច់ប្រវែង ៥.០៩ម៉ែត០១គ្រឿង ម៉ាស៊ីន ១៣សេស ០១គ្រឿង អាគុយ ១២០អំពែ ០១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រជាក់) ចំណែក ជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ។ ហើយបច្ចុប្បន្នវត្ថុតាងត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តយកទៅរក្សាទុក៕

ដោយ៖ ភក្ដី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


