ព័ត៌មានអន្ដរជាតិ
ដំណើរទស្សនកិច្ចរបស់លោក Austin អាចបង្ហាញពីការពង្រីកសកម្មភាពយោធា អាមេរិក លើទឹកដី ហ្វីលីពីន
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃពុធនេះថា អាមេរិកនឹងពង្រីកសកម្មភាពយោធានៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅកាន់ទីក្រុងម៉ានីល ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងទៀតថា ក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងរកមើលការពង្រីកយោធាចូលទៅកាន់មូលដ្ឋានរបស់ប្រទេសហ្វីលីពីន ដោយផ្តោតសំខាន់លើប្រទេសចិន ព្រោះតែមានការផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ថា ទាហានហ្វីលីពីន និងអាមេរិកជាង ១៦,០០០ នាក់នឹងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Balikatan ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែមេសា នៅទីក្រុង Laoag ប្រទេសហ្វីលីពីន ។

គួររំឭកថា លោក Lloyd Austin បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីនកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនោះ សម្រាប់កិច្ចពិភាក្សាស្តីពីសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក ។
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ណែនាំឲ្យរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ជាមួយសម្ព័ន្ធមិត្តដែកថែប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


