KPT+
៥ ប្រទេស ផ្ដល់ប្រាក់ឈ្នួលខ្ពស់បំផុត
តុល្យភាពការងារ និងជីវិតល្អប្រសើរក្នុងអាជីព គឺជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានបំផុត។ គ្មានអ្នកណាម្នាក់ចង់បានហានិភ័យនៃការងារលើសទម្ងន់ ដែលប្រថុយនឹងការខូចខាតសុខភាពធ្ងន់ធ្ងរនោះទេ។ ជាងនេះទៅទៀត ប្រសិនបើការងារល្អនិងមានប្រាក់ខែខ្ពស់ ប្រាកដណាស់ នឹងមានមនុស្សប៉ងចង់ទៅទីនោះមិនខាន។
ខាងក្រោមនេះ កម្ពុជាថ្មីបានចងក្រងបញ្ជីឈ្មោះប្រទេសល្អបំផុត ដែលមនុស្សគ្រប់គ្នាចង់ទៅធ្វើការងារនៅកន្លែងនោះ ហើយថែមទាំងទទួលបានប្រាក់ឈ្នួលច្រើនផងដែរ។

១ ប្រទេសស្វីស
វាជាប្រទេសដែលមានប្រាក់ខែខ្ពស់បំផុត ខណៈប្រាក់ឈ្នួលអប្បបរមាគឺ ២៣.៣១ ដុល្លារក្នុងមួយម៉ោង កើនឡើងដោយសារស្ថានភាពកូវីដ។ លើសពីនេះទៀត សុខភាពគឺជាបញ្ហាសម្រាប់ប្រជាជនស្វីស ការធានារ៉ាប់រងសុខភាពជាមូលដ្ឋានរបស់ស្វីសគ្របដណ្ដប់ស្ទើរតែទាំងអស់។ បន្ថែមពីលើសុខុមាលភាពល្អនៅពេលដែលរួមបញ្ចូលគ្នាជាមួយធម្មជាតិក្នុងស្រុកដ៏គួរឲ្យទាក់ទាញ។
២ នូវែលសេឡង់
ជាប្រទេសដែលមានទាំងការងាររយៈពេលខ្លី និងរយៈពេលវែង។ សក្ដិសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង ធម្មជាតិចូលចិត្តវត្ថុផ្សេងៗ រួមទាំងកសិករដែលមានការងារធ្វើរយៈពេលខ្លី និងតាមរដូវពេញមួយឆ្នាំ តម្លៃជាមធ្យមនៃការរស់នៅគឺ ៩២៧ ដុល្លារក្នុងមួយខែ ចំណែកប្រាក់ខែជាមធ្យមគឺ ៣,៣២៣ដុល្លារក្នុងមួយខែ ។
៣ ប្រទេសហូឡង់
គឺជាគោលដៅពេញនិយមសម្រាប់ជនបរទេស ទាក់ទងនឹងគុណភាពនៃជីវិត និងជីវិតការងារ គឺមានសុវត្ថិភាព គម្រោងសង្គមដ៏អស្ចារ្យ រួមជាមួយនឹងការងារលើស្ថាប័នអប់រំ និងការស្រាវជ្រាវ រួមទាំងសេដ្ឋកិច្ចរឹងមាំ។ តម្លៃនៃការរស់នៅជាមធ្យមគឺ ៣៧៥ក្នុងមួយខែ ប្រាក់ខែជាមធ្យមគឺ ៣,០២៥ ដុល្លារក្នុងមួយខែ ។
៤ ប្រទេស កូរ៉េខាងត្បូង
គឺជាអ្នកនាំចេញវប្បធម៌ប៉ុបដ៏ល្បីល្បាញលើពិភពលោក ទាំងផ្នែកវប្បធម៌ អាហារ និងការកម្សាន្តគឺមានវប្បធម៌ចម្រុះ ខណៈសេដ្ឋកិច្ចរីកចម្រើន ប្រាក់ខែខ្ពស់ ជាពិសេសសម្រាប់អ្នកចេះភាសាអង់គ្លេស អ្នកនឹងអាចស្វែងរកការងារជាគ្រូបង្រៀនភាសាអង់គ្លេស (TEFL) ក្នុងវិស័យជាច្រើនទាំងផ្នែកឯកជន និងសាធារណៈ។ តម្លៃនៃការរស់នៅជាមធ្យមគឺ ៧៦,៩៦០វ៉ុន ប្រាក់ខែជាមធ្យមគឺ ២,០១០,៥៨០ វ៉ុន ។
៥ អូស្ត្រាលី
ជាប្រទេសដែលស្ថិតនៅលើវេទិកានៃប្រទេសអភិវឌ្ឍន៍ ដែលមានភាពសប្បាយរីករាយ ស័ក្ដិសមសម្រាប់ការស្វែងរកបទពិសោធន៍ថ្មីៗ មានគុណភាពជីវិតដ៏អស្ចារ្យ មនុស្សនៅទីនេះមានតុល្យភាពរវាងជីវិត និងការងារល្អផងដែរ។ ទោះបីជាតម្លៃនៃការរស់នៅអូស្ត្រាលីគឺខ្ពស់ខ្លាំងក៏ដោយ ប៉ុន្តែនៅតែមានមនុស្សប៉ងចង់ទៅ។ តម្លៃរស់នៅជាមធ្យម ៩៩៦ដុល្លារក្នុងមួយខែប្រាក់ខែជាមធ្យម: ៣,៦៨៤ ដុល្លារក្នុងមួយខែ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះទាំង ៤ ជួយឲ្យជីវិតការងារ និងស្នេហាដើរទៅមុខយ៉ាងរលូន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


