កីឡា
ក្រោយសំដីធ្ងន់លើគុនខ្មែរ មេ ONE គ្រោងដាក់លុយអភិវឌ្ឍប្រដាល់ទូទាំងប្រទេសថៃ
លោក Chatri Sityodtong នាយកប្រតិបត្តិ និងជាស្ថាបនិក ONE Championship បានគ្រោងចំណាយប្រមាណ២០លានបាតដើម្បីអភិវឌ្ឍថ្នាលប្រដាល់ថៃទូទាំងប្រទេស។
តាមផេកផ្លូវការ ONE Championship Thailand បានឲ្យដឹងកាលពីម្សិលមិញថា ៖«លោក Chatri បានពិចារណាយ៉ាងល្អិតល្អន់លើកម្មវិធីអភិវឌ្ឍថ្នាលប្រដាល់មួយថៃដែលជំហ៊ានដំបូងគឺ៤០កន្លែងទូទាំងប្រទេសក្រោមកញ្ចប់ថវិកាចំនួន២០លានបាត»។ ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ថា កញ្ចប់ថវិកា២០លានបាតសម្រាប់តែក្លឹបប្រដាល់តែមួយ ឬទាំង៤០ទេ។

ប្រភពដដែលបានរៀបរាប់ថា ក្លឹបនីមួយៗត្រូវមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍកីឡាករ កីឡាការិនីចាប់ពីថ្នាលឡើងទៅ។ គម្រោងនេះពិតជាសំខាន់ណាស់ដែលផ្តោតលើការអភិវឌ្ឍជំនាញ បច្ចេកទេស សម្ភារហ្វឹកហាត់ អាហារូបត្ថម្ភ កន្លែងស្នាក់នៅ និងតម្រូវការចាំបាច់ផ្សេងៗទៀតរបស់អត្តពលិក។
ប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រប្រដាល់កម្ពុជាបានចាប់អារម្មណ៍នឹងសំដីរបស់លោក Chatri ដែលបានបោះសំដីធ្ងន់ៗមកលើកីឡាប្រដាល់គុនខ្មែរ។ លោកបាននិយាយថា ប្រសិនបើកីឡាករប្រដាល់គុនខ្មែរលំដាប់លេខ១ ប្រកួតជាមួយលំដាប់លេខ១ថៃគឺ១០០% កីឡាករប្រដាល់គុនខ្មែរនឹងចាញ់។ សំដីទាំងនេះបានធ្វើឲ្យមានផេកនៅខ្មែរ និងអ្នកតាមដានប្រដាល់ជាច្រើនរិះគន់ និងឆ្លើយតបទៅលោក Chatri វិញ។
ក្រឡេកមើលទៅកាលពីជាង១០ឆ្នាំមុន ស្ថាប័នប្រដាល់ ONE Championship ផ្តោតសំខាន់លើកីឡាគុនចម្រុះ MMA នៅតំបន់អាស៊ី ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពួកគេបានបន្ថយលើក្បាច់គុនចម្រុះ ហើយងាកទៅផ្តោតសំខាន់លើ Super Series ដែលមានជំនាញឃីកបុកស៊ីង និងមួយថៃ។ ច្បាស់ណាស់ កម្រមានកីឡាករ កីឡាការិនីថៃដែលជាជើងខ្លាំង ឬជំនាញគុនចម្រុះណាស់ ដូច្នេះស្ថាប័ននេះបានផ្តោតលើឃីកបុកស៊ីង និងមួយថៃដែលរហូតដល់ពេលនេះមានកីឡាករ កីឡាការិនីថៃជាច្រើនបានក្លាយជាជើងឯកពិភពលោក។
ចុងក្រោយ ស្ថាប័ន ONE បានបោះទុនរាប់លានដុល្លារដើម្បីរៀបចំការប្រកួតប្រដាល់របស់ខ្លួននៅសង្វៀន Lumpinee ដែលភាគច្រើនបំផុតសុទ្ធតែកីឡាករ កីឡាការិនីថៃឡើងប្រកួត និងតំណែងសុទ្ធតែគូឯកទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


