ព័ត៌មានជាតិ
បណ្ឌិត ពេជ ចន្ទមុន្នី៖ ការចុះអនុស្សរណៈរបស់ក្រុមហ៊ុន ហុង ម៉េងជូ ជាការចូលរួមជួយចំគោលដៅ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក គឺជាការចូលរួមជួយចំគោលដៅ ដើម្បីឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌តាមរយៈការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ហើយនេះក៏ជាបុណ្យកុសល ដែលបានមកពីទឹកចិត្តអំពើល្អរបស់យើងទាំងអស់គ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បានថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលបានជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA ព្រមទាំងបានចូលរួមចំណែកលើកស្ទួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក អនុស្សរណៈយោគយល់គ្នា ដែលក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០ ដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល៣ឆ្នាំ សរុប ៣០០ ០០០ ដុល្លារ ដើម្បីធ្វើការរួមគ្នាលើសកម្មភាពមនុស្សមនុស្សធម៌ចុះជួយព្យាបាលប្រជាពលរដ្ឋដោយឥតថ្លៃនៅទូទាំងប្រទេស៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


