ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រកាសថា នឹងលើកលែងទោសដល់បុគ្គលដែលផ្ដាច់ខ្លួនចេញពីមេអនុវត្តនយោបាយជ្រុលនិយម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្ដងទៀត បានប្រកាសថា បុគ្គលដែលផ្ដាច់ខ្លួនចេញពីមេអនុវត្តនយោបាយជ្រុលនិយមនោះ សម្ដេច នឹងស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យ។
សម្តេចតេជោ ហ៊ុន សែន បានក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា មានតែបុគ្គលម្នាក់តែប៉ុណ្ណោះ ដែលសម្ដេច នឹងមិនលើកលែងទោសឲ្យ ហើយបុគ្គលដែលផ្ដាច់ខ្លួនចេញពីបុគ្គលម្នាក់នោះ សម្ដេច នឹងស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «តែខ្ញុំបើកចំហឲ្យអ្នកដទៃ តែមានតែម្នាក់ទេ ដែលខ្ញុំមិនអត់ឱន តែអ្នកដទៃប្រកាសផ្ដាច់ខ្លួនចេញ ខ្ញុំលើកលែងទោសឲ្យ ព្រោះច្បាប់ពន្ធនាគារ អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី ស្នើសុំទៅព្រះមហាក្សត្រ លើកលែងទោសឲ្យពេលណាក៏បានដែរ ប៉ុន្តែលក្ខខណ្ឌផ្ដាច់ខ្លួនចេញពីអាមេអនុវត្តនយោបាយជ្រុលនិយមៗ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស អញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួន ដោយកុំព្រួយបារម្ភអំពីបញ្ហាអ្វីឡើយ ទោះបីជាធ្លាប់ជេររាជរដ្ឋាភិបាល ក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសកាន់តែច្រើនឡើងៗ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង