Connect with us

ព័ត៌មានជាតិ

មកដឹងផ្លូវមួយ​ចំនួនដែលប្រតិភូ និងកីឡាករ​ត្រូវឆ្លងកាត់ក្នុងអំឡុង​ការប្រកួតស៊ីហ្គេមលើកទី៣២​

បានផុស

នៅ

កំណត់មហាវិថីមួយចំនួនត្រូវបានអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំសណ្ដាប់ធ្នាប់ក៏ដូចជាការតុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ខណៈកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់មហាវិថីធំៗ ដែលត្រូវរៀបចំសណ្តាប់ធ្នាប់ ក្នុងចំណោមកំណាត់ផ្លូវផ្សេងទៀតនោះរួមមាន ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ ៦ មហាវិថីឈ្នះឈ្នះក៏ដូចជាមហាវិថីហាណូយជាដើម ដែលផ្លូវទាំងនេះគឺជាផ្លូវសំខាន់ៗ ដែលប្រតិភូក៏ដូចជាកីឡាករត្រូវធ្វើដំណើរឆ្លងកាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២០ កុម្ភៈ ម្សិលមិញមានប្រសាសន៍លើកឡើងថា មហាវិថីសំខាន់ៗមួយចំនួនដែលអាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំ ទាំងការតុបតែងភ្លើង ទាំងការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានឲ្យល្អប្រសើរ ខណៈដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី ១២ នាខែឧសភា ឆ្នាំ២០២៣នោះ គឺផ្លូវចេញពីព្រលាយន្តហោះអន្តរជាតិភ្នំពេញ ដែលមានដូចជា៖

ទី១ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី មកផ្លូវព្រះមុនីវង្សឆ្ពោះមកផ្លូវជាតិលេខ ៦A បន្តមក មហាវិថីឈ្នះឈ្នះដល់ពហុកីឡដ្ឋានជាតិមរតកតេជោ។

ផ្លូវទី ២ ចេញពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញមកមហាវិថីសហព័ន្ធរុស្សីដដែលបត់ឡើងមហាវិថីហាណូយឆ្ពោះទៅមហាវិថីឈ្នះឈ្នះ បន្តទៅដល់ពហុកីឡដ្ឋានជាតិមរតកតេជោ។

ផ្លូវទី៣ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឡើងទៅផ្លូវជាតិលេខ៤ បត់ឡើងទៅមហាវិថីឈ្នះឈ្នះ រហូតដល់ពហុកីឡដ្ឋានជាតិមរតកតេជោ។

ជុំវិញផ្លូវសំខាន់ៗទាំងនេះត្រូវបានអាជ្ញាធរាជធានីភ្នំពេញយកចិត្តទុកដាក់ខ្លាំងណាស់ទាំងការកែលំអរសោភណ្ឌភាពផ្លូវ ការតុបតែងភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរផងដែរ ដោយផ្លូវទាំងនេះ ជាផ្លូវដែលប្រតិភូក៏ដូចជាកីឡាករត្រូវធ្វើដំណើរឆ្លងកាត់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម៤៨ នាទីutes មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម