ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ បន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវ ៩៣
កាលពីរសៀលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ អភិបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំកម្លាំង អនុវត្តសកម្មភាពចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងធ្វើអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវលេខ ៩៣ (អតីតផ្លូវរថភ្លើងចាស់) ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ ចំនួន ០៣ រួមមាន សង្កាត់គីឡូម៉ែត្រលេខ ០៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី ០១។


សកម្មភាពនេះ មានការចូលរួមពីមន្ត្រីរាជការខណ្ឌ សិស្សានុសិស្ស កម្លាំងសណ្ដាប់ធ្នាប់ អាជ្ញាធរសង្កាត់ និងពាក់ព័ន្ធជាច្រើន ដោយបានប្រើប្រាស់រថយន្តបាញ់ទឹក ដើម្បីលាងសម្អាតផ្លូវថ្នល់ កាត់បន្ថយធូលីដី និងរក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ លើកឡើងថា ការរៀបចំសណ្ដាប់ធ្នាប់ និងការរក្សាអនាម័យបរិស្ថាន គឺជាការងារសំខាន់ និងត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាបាននូវបរិយាកាសរស់នៅល្អ ស្អាត និងមានរបៀបរៀបរយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទីក្រុងឲ្យមានសោភ័ណភាព និងចីរភាព។


ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការយ៉ាងល្អ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសាធារណៈ ដោយមិនយកផ្លូវធ្វើជាកន្លែងលក់ដូរ ឬដាក់ឧបករណ៍រាំងស្ទះចរាចរណ៍ ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពមូលដ្ឋានខណ្ឌ ក៏ដូចជារាជធានីភ្នំពេញទាំងមូល។


លោកអភិបាលខណ្ឌ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សាអនាម័យ បរិស្ថាន និងគោរពច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានជាប់លាប់ ដើម្បីរួមចំណែកបង្កើតខណ្ឌឫស្សីកែវ ឲ្យក្លាយជាតំបន់ស្អាត មានរបៀបរៀបរយ សុវត្ថិភាព និងគួរឲ្យរស់នៅ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


