Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា កូវីដឆ្នាំទី២ អាចធ្ងន់ធ្ងរជាងឆ្នាំទី១ទៀត

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី១៣ខែមករាថា ជំងឺរាតត្បាតកូវីដ១៩ឆ្នាំទី២នេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាងឆ្នាំដំបូងទៅទៀត ជាពិសេសនៅអឌ្ឍគោលខាងជើងដោយសារតែវីរុសបម្លែងខ្លួនថ្មីកំពុងរីករាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mike Ryan មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា “យើងនឹងឈានចូលដល់ឆ្នាំទី២នៃរោគរាតត្បាតនេះ ហើយវារឹតតែពិបាកថែមទៀតដោយសារតែសក្ដានុពលនៃការចម្លងនិងបញ្ហាមួយចំនួនដែលយើងកំពុងជួបប្រទះ”។

ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកកំពុងកើនឡើងជិតដល់២លាននាក់ហើយ ចាប់តាំងពីរោគរាតត្បាតចាប់ផ្តើម ខណៈមនុស្ស៩១.៥លាននាក់បានឆ្លង។

លោក Mike Ryan មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់ WHO

នៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតចុងក្រោយរបស់ខ្លួន WHO និយាយថា បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃករណីតិចត្រូវបានរាយការណ៍ ករណីថ្មីប្រហែល៥លានករណី ត្រូវបានកត់ត្រាកាលពីសប្តាហ៍មុន ដែលនេះទំនងជាលទ្ធផលនៃការបន្ធូរដៃការពារក្នុងរដូវវិស្សមកាល។

លោក Ryan លើកឡើងថា “ពិតណាស់ នៅអឌ្ឍគោលខាងជើង ជាពិសេសនៅអឺរ៉ុបនិងអាមេរិកខាងជើង យើងបានឃើញថាមានពិធីបុណ្យានានា ភាពត្រជាក់ ប្រជាជនស្នាក់ខាងក្នុងផ្ទះ ការជួបជុំនិងការរួមបញ្ចូលកត្តាជាច្រើនដែលជំរុញឲ្យមានការចម្លងកាន់តែខ្លាំងនៅក្នុងប្រទេសជាច្រើន”។

ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះវីរុសកូរ៉ូណាក្លាយប្រភេទថ្មី ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសប៉ុន្តែឥឡូវបានរាលដាលសឹងទូទាំងពិភពលោក រដ្ឋាភិបាលនៅទូទាំងទ្វីបអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកាសពីការរឹតត្បិតកាន់តែខ្លាំងនិងយូរជាងមុន។

នោះរួមបញ្ចូលទាំងតម្រូវការធ្វើការនៅតាមផ្ទះនិងការបិទហាងនៅក្នុងប្រទេសស្វីស អ៊ីតាលីពង្រីកច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់អាឡឺម៉ង់ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងមនុស្សនិងមនុស្ស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្រុម WHO កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចិន ដើម្បីវាយតម្លៃការប្រើប្រាស់បន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​លោក ថាក់ស៊ីន ជួប​​ជុំ​​បក្ស​​​នយោបាយ​ក្នុងរដ្ឋាភិបាល​​​ចម្រុះ​ល្ងាច​នេះ ស្រប​​ពេលនយោបាយ​​ថៃ​កាន់តែ​តាន​តឹងខ្លាំង​

ព័ត៌មានជាតិ២៣ នាទីutes មុន

ឆមាសទី១ ឆ្នាំនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបជាង ៣៤ ម៉ឺននាក់

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានប្រាប់អន្តរជាតិថា សម្ដេចតេជោ បានលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម ការកសាងសមត្ថភាពវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម