ជីវិតកម្សាន្ដ
Aff ចេញមុខទម្លាយការពិតពីចចាមអារ៉ាមថា នាងទាក់ទងបុរសធ្លាប់វាយដំភរិយា
តារាសម្ដែង Aff taksaorn ចេញមុខទម្លាយរឿងត្រូវអ្នកលេងអ៊ីនធឺណិតម្នាក់ បញ្ចេញមតិសួរនាងលើ Instagram ផ្ទាល់ខ្លួនថា តើនាងពិតលួចទាក់ទងនឹងបុរសម្នាក់ធ្លាប់វាយដំភរិយាកាលពីកន្លងមកមែនទេ?

យ៉ាងណាមិញ ដំណឹងនេះកំពុងតែក្ដៅគគុកលើបណ្ដាញសង្គម នៅពេលដែលអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានអះអាងថា អ្នកម្ដាយកូនមួយនេះពិតជាណាត់ជួបបុរសដែលធ្លាប់វាយធ្វើបាបប្រពន្ធរបស់គាត់ពិតមែន! និងសូមឲ្យនាងចេញមុខបកស្រាយការពិតនេះផង។

ដោយឡែកថ្មីៗនេះ Aff taksaorn បានចូលរួមក្នុងកម្មវិធីមួយ ដោយនាងផ្ដល់កិច្ចសម្ភាសន៍ថា “ដំបូងខ្ញុំមិនបានឃើញយោបល់នោះទេ។ ប៉ុន្តែបានឃើញវានៅក្នុងព័ត៌មាន តែក៏មិនភ្ញាក់ផ្អើល ហើយក៏មិនបានទៅសិក្សាពីដើមកំណើតមកពីណាដែរ។ សួរថាតើវាធ្ងន់ធ្ងរ ដែលធ្វើឲ្យបញ្ហាទាំងនោះចូលមក។ វាជារឿងធម្មតាទេ ព្រោះក្នុងជីវិតពិត មិនមានអ្វីទាំងអស់។ យ៉ាងណាក៏ដោយ ក៏អរគុណដល់អ្នកគាំទ្រដែលចេញមុខការពារ និងបារម្ភ ឬប្រញាប់កាត់ទោសណាមួយ ហើយថែមទាំងមានទំនុកចិត្តលើខ្ញុំ។ សព្វថ្ងៃខ្ញុំរស់នៅធម្មតានិងធ្វើការ ខ្ញុំមិនដឹងថាអ្នកដែលចូលមកបញ្ចេញមតិមានចេតនាអ្វីទេ។ ប៉ុន្តែរឿងពិតគឺគ្មានអ្វីទាល់តែសោះ!”


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


