វប្បធម៌ ជំនឿ
អត្ថន័យសុបិន ១៤ប្រភេទ ចាស់ៗឱ្យកត់ចំណាំទុក កុំភ្លេចឱ្យសោះ
សុបិនទាំង ១៤ ខាងក្រោម ចាស់ពីដើមឱ្យកត់ចំណាំទុក កុំឱ្យភ្លេច ខណៈវាត្រូវបានសៀវភៅបកស្រាយសុបិន ទម្លាយអត្ថន័យតាមប្រភេទដូចជា៖

១. សុបិនឃើញបូជាសព
ក្នុងជីវិតពិត អ្នកនឹងមានលុយកាក់ហូរចូល ហើយអ្វីដែលធ្លាប់ជាប់គាំងពីមុន ចាប់ផ្ដើមដោះស្រាយបាននៅពេលនេះ។
២. សុបិនឃើញខ្លួនឯងស្លាប់
សុបិននេះ ជាប្រផ្នូលនៃការចាកផុតពីសំណាងអាក្រក់ និងទុក្ខព្រួយ អ្នកនឹងទទួលបានលាភសំណាងពីទីជិតឆ្ងាយ។
៣. សុបិនឃើញបែកកែវ
លាភសំណាងរបស់អ្នកពេលនេះ មិនសមប្រកបនឹងការវិនិយោគ ឬល្បែងស៊ីសងឡើយ។
៤. សុបិន្តឃើញវត្ត ឬឃើញខ្លួនឯងចូលវត្តអារ៉ាម
ទស្សន៍ទាយថា អ្នកនឹងរួចផុតពីសំណាងអាក្រក់ និងរួចផុតពីបំណុល។
៥. សុបិនឃើញចោរ
នរណាម្នាក់នឹងនាំបញ្ហាលុយកាក់មកដាក់ឱ្យ ដូច្នេះចូរប្រយ័ត្នចំពោះមនុស្សគ្រប់ប្រភេទ សូម្បីតែមនុស្សជិតស្និទ្ធ។
៦. សុបិនឃើញសម្លាប់សត្វ
បកស្រាយថា អ្នកនឹងជួបរឿងឈឺចិត្តស្អិតទ្រូង ឬបាត់បង់ស្នេហា ហើយមនុស្សជិតដិតនឹងធ្វើឱ្យអ្នកលែងជឿទុកចិត្តគ្នា។
៧. សុបិនបានជិះកង់
អ្នកនឹងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ឬត្រូវផ្លាស់ប្តូរទីលំនៅ ប៉ុន្តែវាសុទ្ធតែនាំទៅរកភាពជោគជ័យ និងការល្អប្រសើរ។
៨. សុបិនឃើញផ្ទះថ្មី
សុបិននេះបកស្រាយថា អ្នកនឹងរកបានស្នេហាស្រស់បំព្រងមកបំពេញន័យជីវិត ឬមានលាភពីអ្នកជិតខាង។
៩. សុបិនឃើញស្ទូចត្រី ឬអ្នកនេសាទ
ស្ទូចត្រីក្នុងសុបិន មានន័យថា នឹងទទួលបានលាភសំណាងពីការផ្សងសំណាង ឬឆ្នោត។
១០. សុបិនឃើញញាតិសន្ដានទទួលមរណៈភាព
ញាតិសន្ដានស្លាប់ក្នុងសុបិន មានន័យថា អ្នកនឹងជួបទុក្ខធំ តម្រូវឱ្យធ្វើបុណ្យដាក់ទានកុំខាន។
១១. សុបិនឃើញលង់ទឹក
ទាយថា អ្នកនឹងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ហើយនៅក្នុងដំណើរនោះអ្នកនឹងជួបហានិភ័យមួយចំនួន។
១២. សុបិនឃើញយំ
មានន័យថា អ្នកនឹងរួចផុតពីសំណាងអាក្រក់ ហើយប្រសិនបើឈឺ អ្នកនឹងធូរស្បើយ។
១៣. សុបិនឃើញប៉ូលិសចាប់
សុបិននេះ ជានិមិត្តរូបនៃសំណាងអាក្រក់ ដែលនឹងនាំឱ្យបាត់បង់លុយកាក់ ដោយពុំដឹងខ្លួន។
១៤. សុបិនឃើញខ្មោច
ខ្មោច ជាលាភក្នុងសុបិន ដែលមានន័យថា នឹងមានប្រាក់ហូរចូលតាមរយៈការផ្សងសំណាង៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


