ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ក្រុមហ៊ុនអាល្លឺម៉ង់ មានបំណងវិនិយោគបង្កើតរោងចក្រផលិតរថយន្ត នៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់ ដែលបានជួបពិភាក្សាជាមួយសម្ដេចកាលពីពេលថ្មីៗនេះ បានលើកឡើងអំពីគោលបំណងវិនិយោគបង្កើតរោងចក្រផលិតរថយន្ត នៅក្នុងប្រទេសកម្ពុជា។

ការឲ្យដឹងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយថ្ងៃមុននោះ បណ្ដាក្រុមហ៊ុនធំៗ ដែលធ្វើដំណើរជាមួយប្រធានាធិបតីអាល្លឺម៉ង់មក គាត់និយាយអំពីគោលបំណងនៃការយករថយន្ត គេហៅថា ក្រុមហ៊ុនរថយន្ត ផលិតរថយន្ដ មកដំឡើងនៅប្រទេសកម្ពុជា ខ្ញុំស្វាគមន៍អំពីបញ្ហាហ្នឹង»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើក្រុមហ៊ុនអាល្លឺម៉ង់ ពិតជាបង្កើតរោងចក្រផលិតរថយន្តនៅកម្ពុជាមែន គឺកម្ពុជា ត្រូវដោះស្រាយនូវធនធានមនុស្សជំនាញ និងកម្មករបច្ចេកទេសឲ្យទៅក្រុមហ៊ុននោះ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដឹកនាំដោយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់។
នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្ត ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០ភាគរយ ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


