ព័ត៌មានជាតិ
កម្លាំងចម្រុះខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ
កំពង់ចាម ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អាជ្ញាធរមូលដ្ឋានឃុំកៀនជ្រៃ និងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល(នេសាទខុសច្បាប់ លូស្បៃមុង) បានចំនួន០២ករណី។

ករណីទី១៖ ស្ថិតនៅត្រង់ចំណុចទួលកណ្តាក និងចំណុចជើងភ្នំត្រងិល ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ជាលទ្ធផលបង្ក្រាបបានរួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ២៥មាត់, របាំងលូស្បៃមុងប្រវែង ៧៥០ម៉ែត្រ, បង្គោលចម្រឹង ៦២៥ដើម, ចាក់លែងកូនត្រី ៤៣គីឡូក្រាម។

ករណីទី២៖ នៅត្រង់ចំណុចទំនប់ជ្រោយចេក និងចំណុចទំនប់សំរោង ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ជាលទ្ធផលបង្ក្រាបបានរួមមាន៖ លូស្បៃមុងចំនួន ៣៦មាត់, របាំងស្បៃមុងប្រវែង ១០៨០ម៉ែត្រ,បង្គោលចម្រឹងឬស្សីចំនួន ៩០០ដើម, ចាក់លែងត្រីចម្រុះទម្ងន់ ១៧ គ.ក។ វត្ថុតាងខាងលើត្រូវបានកម្លាំងជលផលបំផ្លាញ់ចោលនៅនឹងកន្លែង ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕






-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក