វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការបញ្ចៀសសត្វប្រចៀវ នោម-ជុះ ប៉ះពាល់ប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការបញ្ចៀសសត្វប្រចៀវ នោម-ជុះ ប៉ះពាល់ប្រាសាទអង្គរវត្ត ដោយបានដាក់សំណាញ់ការពារសត្វប្រចៀវទាំងនោះកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។ នេះតាមការផ្ដល់ព័ត៌មានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃនេះ។

លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។

លោក សយ សុភារិន្ទ មានប្រសាសន៍បន្តថា ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងបញ្ចេញលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផងនោះ ទើបក្រុមការងារបន្តអនុវត្តវិធានការទប់ស្កាត់បញ្ហានេះទៀត។

គួរបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះមានប្រវែងសរុបមានចំនួន ១៦0 ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


