ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ ការមិនព្រមរៀនសូត្របន្ថែមពីអ្នកនៅជុំវិញខ្លួន នឹងក្លាយជាឧបសគ្គសម្រាប់ការងារនាពេលអនាគត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលដែលបណ្ដែតបណ្ដោយ មិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានជុំវិញខ្លួន នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួន នាពេលអនាគត។

ការលើកឡើងខាងលើនេះ ធ្វើឡើងគ្រាដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យចំនួន ១,៥៥០នាក់ កាលពីព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា និស្សិតជ័យលាភីចំនួន ១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
អ្នកទាំងនេះ នឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួនទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀត ពីអ្នកប្រកបការងារជុំវិញខ្លួន ស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងដែរថា ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែម ពីមជ្ឈដ្ឋានអ្នកដែលធ្វើការនៅជុំវិញខ្លួនយើង ជាពិសេសការសិក្សាចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួន នាពេលអនាគត។
ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានចាត់ទុកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅតែជាសាកលវិទ្យាល័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទាំងអស់នេះ មិនមែនជារឿងសាមញ្ញពេកទ ក្នុងការបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងវិស័យអប់រំ តែជាការខិតខំប្រឹងប្រែងដ៏ល្អមួយ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញគ្រឹះស្ថានសិក្សា ឲ្យមកកាន់តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីផ្ដល់លទ្ធភាពដល់យុវជន បានទទួលឱកាសសិក្សារៀនសូត្រ ឲ្យបានកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


