Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ជាក់កាលបរិច្ឆេទ ធ្វើសមយុទ្ធរួមគ្នា

បានផុស

នៅ

យោធាអាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេនឹងធ្វើសមយុទ្ធរួមគ្នាជាប្រចាំចាប់ពីថ្ងៃទី១៣ខែមីនាទៅ។ សមយុទ្ធនេះ នឹងត្រូវធ្វើឡើងចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីទង្វើបង្កហេតុផ្នែកយោធារបស់កូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីយោធាមកពីប្រទេសទាំងពីរ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រទី០៣ខែមីនានេះថា សមយុទ្ធ Freedom Shield គ្រោងដំណើរការរយៈពេល១១ថ្ងៃ រហូតដល់ថ្ងៃទី២៣ខែមីនា។

យោងតាមយោធាទាំង២ សមយុទ្ធនេះនឹងផ្អែកលើសេណារីយ៉ូ ដែលឆ្លុះបញ្ចាំងពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដែលកាន់តែវិវត្តខ្លាំងឡើងៗរបស់កូរ៉េខាងជើង និងការផ្លាស់ប្តូរបរិយាកាសសន្តិសុខ។

លើសពីនេះ អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង បានកត់សម្គាល់ថា សមត្ថភាពដើម្បីធ្វើប្រតិបត្តិការរួមគ្នា នឹងត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈសមយុទ្ធនេះ ឲ្យស្របតាមស្ថានភាពក្នុងតំបន់។

គួរបញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង ម្តងហើយម្តងទៀត បាន​ទាមទារឲ្យ​ផ្អាក​សមយុទ្ធ​រួមនេះ ដោយ​និយាយ​ថា ​ការ​បន្ត​សកម្មភាព​បង្កហេតុ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រកាស​សង្គ្រាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អាមេរិក ធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តអាស៊ី ខណៈកូរ៉េខាងជើង បាញ់មីស៊ីលគំរាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម