ជីវិតកម្សាន្ដ
កូនស្រីពៅ David Beckham បង្ហាញសម្រស់ពេញវ័យដំបូង បង្កើតភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ
អតីតកីឡាករបាល់ David Beckham និងភរិយា Victoria Beckham គឺជាគ្រួសារមួយដែលអ្នកគាំទ្រទូទាំងពិភពលោកស្រលាញ់ពេញចិត្តជាខ្លាំង ខណៈពេលដែលពួកគេបង្ហាញខ្លួនជាមួយគ្នាម្ដងៗតែងតែបង្កការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាជានិច្ច។

យ៉ាងណាមិញ ដោយសារតែប្រជាប្រិយភាពរបស់ឪពុកនិងម្តាយ កូនៗរបស់គូស្នេហ៍មួយនេះក៏គេចមិនផុតពីបណ្ដាញសារព័ត៌មាននិងហ្វេនជាច្រើនផងដែរ។ ជាពិសេសនោះគឺកូនស្រីពៅ Harper Seven Beckham ដែលឥឡូវនេះនាងពេញរូបពេញរាងក្នុងអាយុ១២ឆ្នាំ និងបង្ហាញរូបរាងដ៏ស្រស់ស្អាតបំផុតក្នុងជីវិតជាវ័យជំទង់។

ដោយឡែកកាលពីយប់មិញនេះ Harper Seven Beckham រួមជាមួយនឹងក្រុមគ្រួសាររបស់នាងបានចូលរួមក្នុងព្រឹត្តិការណ៍ victoria beckham fw23 ហើយសម្រស់របស់ក្មេងស្រីតូចនេះគឺគេចមិនផុតភ្នែកមហាជន និងបណ្ដាញសង្គមនោះទេ។ លើសពីនេះ ក៏មានមនុស្សជាច្រើនបាននិយាយដូចៗគ្នាថា មុខរបស់ Harper ស្រដៀងនឹងបងថ្លៃស្រីរបស់នាងគឺ Nicola ដែលជាភរិយាដ៏ស្រស់ស្អាតរបស់ Brooklyn ។ ជាមួយគ្នានោះដែរ រូបភាពប៉ុន្មានសន្លឹករបស់ក្មេងស្រីតូចរូបនេះ បានទាក់ភ្នែកអ្នកគាំទ្រជាច្រើនដែលមិននឹកស្មានថា សម្រស់នាងពេលពេញវ័យពិតជាស្រស់ស្អាតខ្លាំងយ៉ាងនេះទេ៕



ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖ឃ្លិប David Beckham បង្ហាញជំនាញធ្វើម្ហូបឲ្យភរិយាមើល តែអ្នកគាំទ្របែរផ្ទុះសំណើច
ចុចអាន៖នាឡិកាថ្លៃបំផុតរបស់សមាជិកគ្រួសារ David Beckham ទាំង ៥ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


