Connect with us

ព័ត៌មានជាតិ

​ស្ពានកាត់ទន្លេ និងផ្លូវ ៥០ C នៅកំពង់ឆ្នាំង​ចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ នឹងបើកការដ្ឋាននាឆ្នាំក្រោយ​

បានផុស

នៅ

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​គូស​បញ្ជាក់ថា គម្រោងសាង​សង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ ដែលត្រូវចំណាយថវិកាប្រមាណ ២៥០ ដុល្លារ នឹងបើកការដ្ឋានសាងសង់​នៅឆ្នាំ ២០២៤ ខណៈប្រមុខរាជរដ្ឋាភិបាលបានឯកភាពរួចហើយនិងប្ដេជ្ញារកថវិកាឱ្យបាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន​អំឡុងពេលចុះពិនិត្យទីតាំង​សាង​​សង់កំពង់ផែ​ពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពឆ្នាំ ២០២៤ រកថវិកាឱ្យបានបើកការដ្ឋានសាងសង់ស្ពានកំពង់ឆ្នាំង-កំពង់ធំ និងផ្លូវ ៥០ C។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ផ្លូវ ៥០C មានសក្តានុព​ល​លើការ​ដឹកជញ្ជូន​បានលឿន​ពី​ខេត្តព្រះវិហារ ខេត្តកំពង់ធំ កាត់​មក​កំពង់ឆ្នាំង។​

ផ្លូវ ៥០C មានប្រវែង ៥៨ គីឡូម៉ែត្រ និងស្ពាន ៣ ៣០០ ម៉ែត្រ ដែលចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ។ ក្នុងនោះបែងចែកផ្លូវ ១៥០ លានដុល្លារ និងស្ពាន ១០០ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម