ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត រៀបចំប្រកាសទីក្រុងកំពតជាផ្លូវការជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
កំពត ៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍រួមជាមួយនឹងរដ្ឋបាលខេត្តកំពត ត្រូវបានប្រកាសទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី ក្រោមអធិបតីភាព លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោកញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត តំណាងក្រសួងសុខាភិបាល និងបានតំណាងអង្គការសុខភាព និង តំណាងសហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ តំណាងពិភពលោក ត្រូវបានរៀបចំធ្វើឡើងនៅសាលសន្និសិទបូកគោ សាលាខេត្តកំពត។

សូមជម្រាបថា ខេត្តកំពតទទួលបាន ផ្ការរំដួលបីទងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ឆ្នាំ២០២៣នៅក្រោមប្រធានបទទីក្រុងកំពតជាទីក្រុងស្អាតបដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ ត្រូវបានរៀបចំពិធីប្រកាសជ័យលាភីជាទីក្រុងស្អាតលើកទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ។

ជ័យលាភីដែលខេត្តកំពតទទួលបានមាន ១-ក្រុងទេសចរណ៍គ្មានផ្សែងបារីទី១ នៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍។ ២-ពានជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ និង៣-វិញ្ញាបនបត្រទទួលស្គាល់ ក្រុងកំពត ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍បន្ទាប់ពីពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារីរួចមក ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្ស និស្សិត កម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋមកពីសង្កាត់ទាំង៥នៃក្រុងកំពត យ៉ាងច្រើនកុះករ បានចូលរួមដង្ហែពានទីក្រុងស្អាតរំដួល៣ទង ឆ្នាំ២០២២-២០២៤ ដោយបានចេញដំណើរពីសាលាខេត្តកំពត រហូតដល់រង្វង់មូលទុរេន៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


