ព័ត៌មានជាតិ
អភិបាលខេត្តកំពត បានបញ្ចប់ដំណោះស្រាយរឿងទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការបានជាង១០០០ករណី
កំពត ៖ កាលពីព្រឹកថ្ងៃទី៩ ខែ មករាឆ្នាំ២០២៣នេះបើយោងតាមរបាយការណ៍នៅក្នុងវេទិកា សម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក្នុងក្រុងកំពតជិត៣០ករណី ហើយបានបញ្ជាក់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការសម្របសម្រួល ដោះស្រាយបញ្ចប់បញ្ហាបណ្ដឹង ព្រមទាំងសំណូមពរផ្សេងៗបានទាំងស្រុង ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋទាំង ៩ក្រុង-ស្រុក ទូទាំងខេត្តកំពត ហើយបានសរុបចំនួន ១.១៥៨ករណី នៅក្នុងចំណោមរាល់ពាក្យបណ្តឹងសរុបប្រមាណជិត ២ពាន់ករណី។

ក្នុងនោះមានទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៦៧៦ករណី, ទំនាស់រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុនចំនួន ៣៣ករណី, ទំនាស់រវាងប្រជាពលរដ្ឋ និងអាជ្ញាធរចំនួន ៣៥ករណី, ទំនាស់ដីកេរ្តិ៍មរតក និងទំនាស់គ្រួសារ ចំនួន ២០៩ករណី, ករណីរំលោភផ្លូវ និងបិទផ្លូវចំនួន ២៦ករណី, សំណូមពរផ្សេងៗ ១២៣ករណី, ករណីជំពាក់ប្រាក់ ៤៧ករណី គ្រឿងញៀន ចោរកម្ម ពលរដ្ឋ និងសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ និងករណីលុយតុងទីនចំនួន ៨ករណី។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងក្នុងវេទិកាអំពីលក្ខខណ្ឌ និងសំណូមពររបស់ឱ្យពលរដ្ឋទាំងអស់ ចូលរួមដោយមានការយោគយល់គ្នា សណ្តោសគ្នា អធ្យាស្រ័យគ្នា នៅគ្រប់ចំណុចទាំងអស់។

ការសម្របសម្រួលដោះស្រាយរាល់ទំនាស់ និងបញ្ហាទាំងអស់ ត្រូវធ្វើឡើងតាមរយៈឋានានុក្រមច្បាប់ និងឋានានុក្រមគ្រួសារ ហើយក្រោយពេលដោះស្រាយគូរទំនាស់ទាំងអស់ ត្រូវទទួលស្គាល់ និងទទួលយកនូវការដោះស្រាយនេះ ព្រោះការដោះស្រាយមានការវាយតម្លៃ និងចូលរួមពីអាជ្ញាធរ និងមន្ទីរជំនាញដែលពាក់ព័ន្ធទាំងអស់។

លោកម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានអះអាងថា នាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពតរស់នៅបានយ៉ាងសុខដុមរម្យនាបំផុត ពិសេសការរស់នៅដោយគ្មានទំនាស់ ឬវិវាទនៅគ្រប់មូលដ្ឋានក្នុងក្រុង-ស្រុក ទូទាំងខេត្តកំពត៕
ដោយ ៖ សឹង រ៉ាត់









-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


