ជីវិតកម្សាន្ដ
លី ម៉ារីណា ទម្លាយរឿងបាក់ទឹកចិត្តធ្ងន់ធ្ងរ ក្រោយអស់ទ្រព្យសម្បត្តិពីខ្លួន
ចាំបានថាតារាសម្តែងចាស់វង្សាអ្នកនាងលី ម៉ារីណា កាលពីអំឡុងដើមឆ្នាំ២០២២ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងបានប្រកាសជាសាធារណ:ជុំវិញការផ្តាច់ចំណងស្នេហាជាមួយស្វាមី បន្ទាប់ពីសាងសុភមង្គលអស់រយ:ពេលច្រើនឆ្នាំមកនោះ។
បើគិតមកដល់ពេលនេះចំណងស្នេហារវាងនាង និងស្វាមី បានចែកផ្លូវគ្នាមានរយ:ពេល ១ ឆ្នាំហើយ ខណ:កន្លងមកតារាស្រី លី ម៉ារីណា មិនធ្លាប់ទម្លាយមូលហេតុច្បាស់ពីការបែកបាក់គ្នាទេពោលគឺ គ្រាន់តែនិយាយថារស់នៅមិនចុះសម្រុង។រឿងដែលចាប់អារម្មណ៍ពេលនេះ លី ម៉ារីណា បានបង្ហើបមូលហេតុខ្លះៗនៃការបែកគ្នាជាថ្មីជាមួយការនិយាយថានាងធ្លាប់ជួបបញ្ហាបាក់ទឹកចិត្តធ្ងន់ធ្ងរក្រោយអស់ទ្រព្យសម្បត្តិពីខ្លួន។

តារាសម្តែង លី ម៉ារីណា បានផ្តល់កិច្ចសម្ភាសន៍តាមរយ:កម្មវិធីមួយកាលពីថ្មីៗនេះថាទោះបីនាងនិងស្វា មីបានផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាក៏ពិតមែ នប៉ុន្តែសម្រាប់ទំនាក់ទំនងរវាងអតីតស្វាមីនឹងកូននាងមិនបានកាត់ផ្តាច់ទេគឺផ្តល់ការទាក់ទងគ្នាធម្មតា។ដោយឡែ កនៅពេលសួរថាកន្លងមកគេតែងឃើញអ្នកនាងនិងអតី តស្វាមីបណ្តើរគ្នាចូលរួមកម្មពិធីហាក់មានភាពសិទ្ធស្នា លផ្អែមល្ហែមនឹងគ្នាដូចគ្មានរឿងអ្វីកើតឡើយតើនៅក្រោ យសកម្មភាពនោះមានលក្ខ ណ:ស្វីតដូចនេះទេ?។
ឆ្លើយតបនឹងសួរបែបនេះ ត្រូវបានអ្នកនាង លី ម៉ារីណា បញ្ជាក់ថា ជួលកាលវាជារឿងក្លែងក្លាយព្រោះពេលខ្លះដើរទៅចូលរួមកម្មវិធីគឺផ្លូវតែមួយតែពេលខ្លះចេញមកដល់ខាងក្រៅក៏អាចមានការប៉ះទង្គិតសម្តីជាមួយគ្នាខ្លះដែរ។ លី ម៉ារីណា និយាយទៀតថា ពេលបែកគ្នាជាមួយស្វាមីដំបូង នាងបាក់ទឹកចិត្តខ្លាំងពាក់ព័ន្ធការសួរនាំមួយចំនួនរឿងទ្រព្យសម្បត្តិពីមនុស្សនៅជុំវិញខ្លួន។
លី ម៉ារីណា បន្តថា អំឡុងពេលបែកបាក់គ្នានោះគឺអតីតស្វាមីបានប្រមូលទ្រព្យទៅអស់ពីខ្លួន តែចំណុចនេះហើយបានធ្វើឲ្យនាងកាន់តែបាក់ទឹកចិត្តធ្ងន់ធ្ងរនឹងស្លុចចិត្តខ្លាំងបំផុត ព្រោះមិននឹកស្មានគាត់បំផ្លាញទំនុកចិត្តហើយក្តីស្រលាញ់។ អ្វីដែលសំខាន់បំផុតទៀតនោះ គឺនាងបានបាត់បង់ស្មារតីគេងមិនលក់ចាប់ផ្តើមមានបញ្ហាខួរក្បាលកើតជាជំងឺស្ត្រេសខ្លាំងអ ស់កម្លាំងចិត្តធ្វើការ អត់កំលាំងចិត្តឡាយលក់និងចេញទៅថតផ្សព្វផ្សាយផលិតផលខាងក្រៅសម្រាប់ភ្ញៀវតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


