ជីវិតកម្សាន្ដ
មោទកភាព ! ស៊ីន យូប៊ីន នាំសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់ កម្ពុជា ទៅកាន់ឆាកអន្តរជាតិ
តាមការសន្យា ទីបំផុតតារាសម្ដែងកូនកាត់ កញ្ញា ស៊ីន យូប៊ីន បាននាំយកនូវសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញខ្លួន ព្រមជាមួយវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកទៀតផង។

នេះគឺជាមោទកភាពដ៏គួរឲ្យស្ងើចសរសើរចំពោះតារាស្រីរបស់ខ្មែរកញ្ញា ស៊ីន យូប៊ីន ដែលបានរំលេចខ្លួនជាមួយការនាំយកសិល្បៈ និងវប្បធម៌ខ្មែរទៅបង្ហាញពិភពលោក។ ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់កញ្ញា ស៊ីន យូប៊ីន បានថ្លែងថា តាមសន្យានេះគឺជាការឈានមួយជំហានទៀតក្នុងការនាំសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិដូចដែលខ្ញុំធ្លាប់បានសន្យាជាមួយហ្វេនៗ។

ស៊ីន យូប៊ីន បន្តទៀតថា យូប៊ីន មានកិត្តិយសដែលបានបង្ហាញខ្លួន ព្រមជាមួយនឹងវប្បធម៌ដ៏ផូរផង់របស់កម្ពុជានៅលើ cover របស់ HARPER’SBAZAAR 3-2023 ទៅកាន់ពិភពលោក។ យូប៊ីន លើកឡើងដែរថា អរគុណជាពិសេសសម្រាប់លោក Botramohar Art ដែលបានដំឡើងមកុដដ៏ស្រស់ស្អាត ដល់ថ្នាក់សាសន៍គេស្រែក wow និងព្រឺសម្បុរពេញ Studio ពេលលើកមកុដនេះចេញមក។

កញ្ញា ស៊ីន យូប៊ីន បន្ថែមថា ហេតុដូចនេះសង្ឃឹមថាប្រជាជនកម្ពុជានឹងពេញចិត្ត និងចូលរួមសាទរជាមួយនឹង Yubin និង proud ជាមួយវប្បធម៌ខ្មែរយើង សូមអរគុណ។

អ្នកគាំទ្រ បានបង្ហាញការសាទរ និងលើកទឹកចិត្តឲ្យតារាស្រីរូបនេះបន្តការនាំយកសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


