ព័ត៌មានជាតិ
អភិបាលរងរាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋបញ្ឈប់ការបរបាញ់សត្វកម្រ
លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យបញ្ឈប់សកម្មភាពបរបាញ់សត្វព្រៃ ឬប្រភេទសត្វកម្រជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់។ ការអំពាវនាវរបស់លោក អ៊ីមរ៉ន ហាស្សាន់ បែបនេះបានធ្វើឡើងក្នុងព្រឹត្តិការណ៍ទស្សនាចរសត្វព្រៃ ដែលរៀបចំឡើងនាយប់ថ្ងៃទី១៩ ខែមីនា នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ។

លោក អ៊ីមរ៉ន ហាស្សាន់ បានថ្លែងឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិក្នុងទីក្រុង រដ្ឋបាលរាជធានីភ្នំពេញបានជំរុញឲ្យមានការបង្កើនផ្ទៃបៃតងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាបន្តបន្ទាប់។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើនការដាំដើមឈើបន្ថែមទៀតនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ហើយសព្វថ្ងៃ ដើមឈើទាំងនេះបានក្លាយជាទីជម្រករបស់បក្សាបក្សី ជាពិសេសវត្តមានរបស់សត្វកេងកងបានមករស់នៅកាន់តែច្រើនឡើងនៅក្នុងរាជធានីភ្នំពេញ។

ហេតុដូច្នេះហើយ លោក អ៊ីមរ៉ន ហាស្សាន់ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បន្តចូលរួមថែរក្សាការពារធនធានព្រៃឈើ និងបរិស្ថានឲ្យបានគង់វង្ស ដើម្បីចូលរួមការអភិរក្ស និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងឲ្យមានភាពស្រស់បំព្រងថែមទៀត។
លើសពីនេះ អភិបាលរងរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សុំបញ្ឈប់ការបរិភោគ ឬទិញលក់សាច់សត្វព្រៃ ជាពិសេសចំពោះអ្នកដែលចូលចិត្តការបរបាញ់សត្វព្រៃជាការកម្សាន្ត ឬយកធ្វើជាអាជីវកម្ម ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដោយលោកបញ្ជាក់ថា ជាអំពើខុសច្បាប់ និងក៏ជាការបំផ្លិចបំផ្លាញដល់ធនធានធម្មជាតិរបស់កម្ពុជាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


