ជីវិតកម្សាន្ដ
ទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់ Engfa
បវរកញ្ញា Engfa Waraha ម្ចាស់មកុដ Miss Grand Thailand បានបង្ហាញឈុតខ្លះសម្រាប់ដើរម៉ូដក្នុងកម្មវិធីមួយ ត្រូវទស្សនិកជនសរសើរថានាងមានសម្រស់ស្រស់ស្អាតខ្លាំង ប៉ុន្តែក៏ជាចំណាប់អារម្មណ៍ព្រមៗគ្នាក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់នាង។

បវរកញ្ញាលំដាប់រងទីមួយនៃកម្មវិធី Miss Grand International 2022 រូបនេះបានបង្ហោះរូបភាពខ្លួនឯងក្នុងសំលៀកបំពាក់ដ៏សិចស៊ីពណ៌ខ្មៅមួយឈុតអមជាមួយ caption ថា “On show tonight ThaitaniumxEngfa See you babe!” យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឲ្យអ្នកគាំទ្ររាប់សែននាក់សម្រុកចុច Like និង comment ដោយលើកឡើងពីទស្សនៈជាច្រើនខុសៗគ្នាថា ឥលូវ Engfa កាន់តែស្អាតជាងមុននិងទទួលបានប្រជាប្រិយភាពកាន់តែលើសមុនទៀត។ ជាពិសេសនោះគឺ គ្រប់គ្នាផ្តោតលើស្នាមសាក់នៅលើភ្លៅ ព្រោះកន្លងមកមហាជនមិនដែលឃើញឡើយ។
ត្បិតថាស្នាមសាក់របស់នាងបង្កជាចំណាប់អារម្មណ៍មហាជនក្ដី តែយ៉ាងណា Engfa ទទួលបានការសរសើរនាងច្រើនជារិះគន់ ខណៈអ្នកខ្លះនៅតែចាំគាំទ្របើទោះបីជាបវរកញ្ញារូបនេះប្រែប្រួលរូបរាងឬបន្ថែមស្នាមសាក់នៅកន្លែងណាក៏ដោយ។

បន្ទាប់ពីកាន់តំណែងក្នុងកម្មវិធី Miss Grand Thailand 2022 និងក្លាយជាបវរកញ្ញាលំដាប់រងទីមួយនៃកម្មវិធី Miss Grand International 2022 ទស្សនិកជនសង្កេតឃើញថា Engfa Waraha ហាក់ទទួលបានការងារជាច្រើនក្នុងវិស័យសិល្បៈសឹងររកពេលសម្រាកគ្មាន ស្របពេលកាលពីពេលថ្មីនេះៗលេចឮដំណឹងថា នាងរកចំណូលខ្ទង់លានឲ្យក្រុមហ៊ុន និងថែមទាំងកាន់កាប់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ១លានដុល្លារអាមេរិកឯណោះ៕




ចុចអាន៖តារាស្រី ៥ រូប ត្រូវទស្សនិកជនប្រដូចថា មានមុខមាត់ស្រដៀង Aum Patchrapa
ចុចអាន៖២០២៣ Bright ទម្លាក់រៀមច្បង ៣ រូប ក្លាយជាតារាថៃមានអ្នក Follow ច្រើនជាងគេលើ IG
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


