ជីវិតកម្សាន្ដ
២០២៣ Bright ទម្លាក់រៀមច្បង ៣ រូប ក្លាយជាតារាថៃមានអ្នក Follow ច្រើនជាងគេលើ IG
តារាប្រុសវ័យក្មេង Bright Wachirawit ពេលនេះលោកមានតាមដានលើបណ្ដាញសង្គម Instagram ច្រើនជាងគេ ដោយទម្លាក់រៀមច្បង៣រូបដូចជា Davika និង Bam Bam និង Aum Patchrapa ក្លាយជាតារាប្រុសលេខមួយរបស់ប្រទេសថៃ។

ហួសពីការរំពឹងទុក ត្រឹមពេលមួយភ្លែតសម្រាប់តារាប្រុសស្រករក្រោយ Bright Wachirawit Chivaari ដែលទើបបង្ហាញវត្តមានលើ IG តែបែរក្លាយជាតារាលេខ ១ វ៉ាដាច់ Mai Davika និង Bam Bam និង Aum Patchrapa ដោយមិនរាប់បញ្ចូល Lisa សមាជិក BLACPINKនោះទេ។ Bright បានចំណាយពេលជាង ៣ឆ្នាំប៉ុណ្ណោះ ក្នុងអាជីពសិល្បៈ ដោយវ៉ាជែងរៀមច្បងជាច្រើនរូបជា តារាប្រុសមានឈ្មោះបោះសំឡេងមិនធម្មតាឡើយ ខណៈលោកប្រឹងសាងកេរ្តិ៍ឈ្មោះទាំងក្នុងស្រុក និងក្រៅស្រុក។
ទោះយ៉ាងណា ត្បិតថា Bright អាចទម្លាក់តារាប្រុសស្រីមានអ្នកតាមដានច្រើនជាងគេលើ IG ក៏ពិតមែន ទស្សនិកជនជាច្រើនក៏កំពុងតែមើលថា តើ Mai Davika នឹងវ៉ាដាច់ Bright ដើម្បីឡើងមកលេខ ១ នៅប្រទេសថៃវិញឬអត់? ដោយសារតែរឿងភាគថ្មីរបស់នាង ត្រៀមនឹងចាក់ផ្សាយ គួរតែអាចទាញអ្នកទស្សនាបានច្រើនលើសមុនថែមទៀត។ ជាពិសេសកាលពីមុន Mai Davika គឺជាតារាស្រីមានអ្នកតាមដានច្រើនជាងគេមិនធ្លាប់មានផងដែរ។
យ៉ាងណាមិញខាងក្រោមនេះគឺបច្ចុប្បន្នភាព ៥ចំណាត់ថ្នាក់ ដែលមានតារាប្រុសស្រីប្រចាំប្រទេសថៃ កំពុងវ៉ាជែងគ្នាក្នុងបណ្ដាញសង្គម Instagram យ៉ាងគឃ្លើន។
១ Lisa ៩០,៣៤៥,៥៤១ M
២ Bright Vachirawit ១៧,៥៤៦,៧៧៤ M
៣ Mai Davika ១៧,5៥៤១,០៩៦ M
៤ Bam Bam ១៧,៤៦០,៧៨៨ M
៦ Aum Patchrapa ១៥,៦៥៨,៤៤៩ M៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ែលីណាប្រកាសក្ដែងៗថា Bella និង Chompoo ល្បីដោយសារគាត់ជេរតាមអ៊ីនធឺណិត
ចុចអាន៖ឈុតកូនក្រមុំរបស់ Kimberley លនៅបារាំង សូម្បីតែមិត្តប្រុសមិនទាំងដឹងផង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


