ព័ត៌មានអន្ដរជាតិ
ថៃ នឹងសាងសង់អាកាសយានដ្ឋានថ្មីចំនួន ៧ កន្លែង
នាយកដ្ឋានអាកាសយានដ្ឋាន (DOA) គ្រោងនឹងចំណាយប្រាក់ចំនួន៥០ពាន់លានបាត លើការអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់ថ្មីចំនួន៧ នៅប្រទេសថៃ គឺក្នុងខេត្ត Nakhon Pathom, Bueng Khan, Mukdahan, Kalasin, Phayao, Phatthalung និង Satun។

នាយកដ្ឋានចង់ជំរុញការតភ្ជាប់ និងផ្តល់ជម្រើសការធ្វើដំណើរបន្ថែមទៀត សម្រាប់ប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។
គម្រោងអាកាសយានដ្ឋានថ្មីនៅជុំវិញទីតាំងដែលមិនសូវគេស្គាល់របស់ប្រទេសថៃ ត្រូវប្រឈមការជាប់គាំងដោយសារជំងឺរាតត្បាត ប៉ុន្តែបច្ចុប្បន្ន ដំណើរការ មានភាពល្អប្រសើរឡើងវិញហើយ។

ខាងក្រោមនេះគឺជាតម្លៃនៃការចំណាយសាងសង់របស់អាកាសយានដ្ឋាននីមួយៗ
- អាកាសយានដ្ឋានក្នុងខេត្ត Nakhon Pathom ចំណាយ ២៥ពាន់លានបាត
- អាកាសយានដ្ឋានក្នុងខេត្ត Bueng Kan ចំណាយ ៣.១ពាន់លានបាត
- អាកាសយានដ្ឋានក្នុងខេត្ត Mukdahan ចំណាយ ៥ពាន់លានបាត
- អាកាសយានដ្ឋានក្នុងខេត្ត Satun ចំណាយ ៤.១ពាន់លានបាត
- អាកាសយានដ្ឋានក្នុងខេត្ត Kalasin ចំណាយ ២ពាន់លានបាត
- អាកាសយានដ្ឋានក្នុងខេត្ត Phayao ចំណាយ ៤.៤ពាន់លានបាត
- អាកាសយានដ្ឋានក្នុងខេត្ត Phatthalung ចំណាយ ៣ពាន់លានបាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


