ព័ត៌មានជាតិ
ប្រជាជនខេត្តព្រៃវែងកើនដល់ជាង ១ លាន ២ សែននាក់
តួលេខប្រជាជនក្នុងខេត្តព្រៃវែងបានកើនដល់ចំនួនជាង ១ លាន ២ សែននាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង។
ថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែងនៅព្រឹកនេះ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបច្ចុប្បន្នសរុបមានចំនួន ២៩៥.០៧៤ គ្រួសារ ស្មើចំនួនមនុស្ស ១.២៦៣.១៨២នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានចំនួន ៨១០.០៩១ នាក់។


ស្ថិតនៅប៉ែកអាគ្នេយ៍មានចម្ងាយ ៩៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រៃវែងជាប់ជាខេត្តផលិតស្រូវលេខ ១ ក្នុងប្រទេសកម្ពុជា។
លោក ជា សុមេធី បានបញ្ជាក់ថា ខេត្ដព្រៃវែងស្ថិតនៅតំបន់វាលរាប និងវាលទំនាបជាខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្មពិសេសដំណាំស្រូវ ដែលបរិមាណផលស្រូវសរុបច្រើនជាងបណ្តាខេត្តនានាទូទាំងប្រទេស ខណៈគ្រួសារប្រជាពលរដ្ឋប្រមាណ ៧៨% ជាអ្នកប្រកបរបរកសិកម្មជាចម្បង។
ដោយឡែកទាក់ទងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ខេត្តព្រៃវែងមានព្រំប្រទល់ប្រវែង ៨៤,២ គីឡូម៉ែត្រ ជាប់ខេត្តចំនួន ០៣ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺខេត្តតៃនិញ ខេត្តឡុងអាន និងខេត្តដុងថាប់។ ខេត្តមានច្រកទ្វារព្រំដែនចំនួន ០៦ ជាមួយប្រទេសវៀតណាមគឺច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី កោះរកា ម៉ឺនជ័យ និងច្រកទ្វារតំបន់ព្រំដែន កោះសំពៅ ពាមមន្ទារ និងស្វាយអាង៉ោង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


