Connect with us

កីឡា

តើ​ភ្លើង​គប់​​​ត្រូវ​​ពន្លត់​​ឬ​​យ៉ាង​​ណា​​ពេល​​ឡើងយន្តហោះ?

បានផុស

នៅ

ព្រះ​អគ្គិជ័យកីឡា និង​ភ្លើង​គប់​សម្រាប់​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ប្រទេស​វៀតណាមហើយ​កាល​ពី​ល្ងាចមិញ​ បន្ទាប់​ពី​​ត្រូវ​បាន​ដង្ហែ​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​​ព្រះ​មហា​ក្សត្រ​​ប្រោស​​ប្រទានព្រះ​អគ្គិឲ្យ​ឆេះ​ភ្លើង​គប់​រួច​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២១ ខែ​មីនា​​មក​​ត្រូវ​តែ​រក្សា​ឲ្យ​ឆេះ​រហូត​ពោល​គឺ​មិន​​ត្រូវ​ឲ្យ​រលត់​ឡើយ ប៉ុន្តែ​នៅ​ពេល​ដង្ហែ​ទៅ​កាន់​ប្រទេស​ផ្សេង និង​ត្រូវ​ដាក់​តាម​​យន្តហោះ តើ​ភ្លើង​គប់​ដែល​កំពុង​ឆេះ​ត្រូវ​ពន្លត់ ឬ​យ៉ាង​ណា?

តាម​ការ​ផ្សាយ​ផ្ទាល់​លើ​ផេក​របស់​វត្តរាជបូណ៌ បន្ទាប់​ពី​ពិធី​បុណ្យ​អភិសេក​ព្រះ​អគ្គិជ័យ​កីឡារួច​រាល់ តំណាង​​គណៈកម្មការ​រៀបចំ និង​ជា​អ្នក​ថែរក្សា​​ព្រះ​អគ្គិជ័យ​កីឡា​បាន​ពន្យល់​ថា សម្រាប់​ការ​ដង្ហែ​ទៅ​កាន់​​​​អាកាសយានដ្ឋាន​ខេត្តសៀមរាប និង​យក​ដាក់​លើ​យន្តហោះ​គឺ​មិន​អាច​​យក​ភ្លើង​គប់​ទាំង​មូល​ទៅ​ដាក់​បាន​ទេ ពីព្រោះ​ខ្លាចមាន​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​ណា​មួយ​កើត​ឡើង​នៅ​លើ​យន្តហោះ។

«នេះ​ជា​យប់​ទី​១​ហើយ​ដែល​ត្រូវ​តម្កល់​ទុក​ក្នុង​វត្ត​រាជបូណ៌​នេះ។ ថ្ងៃ​ស្អែក​នឹង​ត្រូវ​ដង្ហែ​យក​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​អាស៊ាន។ យើង​ត្រូវ​ចម្លង​ជា​​ចង្កៀង​ព្រះ​អគ្គិជ័យ​កីឡា​​ដើម្បី​យក​ទៅ​​ដាក់ក្នុងយន្តហោះ។ យើង​អត់​អាច​ដាក់​ភ្លើង​គប់​ទាំង​មូល​​បាន​ទេ គឺ​ខ្លាច​ឆាប់​ឆេះ តែ​យើង​មាន​​ចម្លង​ចង្កៀ​ព្រះ​អគ្គិរបស់​យើង។ ខាង​យន្តហោះ​គេ​មាន​រៀប​គ្រប់​គ្រង និង​មាន​ប្រអប់​សម្រាប់​ការពារ ហើយ​ក៏​មាន​ចង្កៀង​ចម្លង​ច្រើន​ទៀត។ ក្នុង​នោះ​ក៏​បាន​ចម្លង​យក​​ចង្កៀងមួយ​​​ទៅ​ទុក​ភ្នំពេញដែរ។ បន្ទាប់​ពី​រត់​ដង្ហែ​ក្នុង​ប្រទេស​វៀតណាម ពេល​យប់​ចង្កៀង​អគ្គិជ័យ​កីឡា​នឹង​​​រក្សា​ទុក​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​វៀតណាម»។

បន្ទាប់​មក ព្រះ​អគ្គិជ័យ​កីឡា និងភ្លើង​គប់ ​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាង​កើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និង​ចុង​ក្រោយ​ប្រទេសឡាវ មុន​ពេល​ចូល​មក​កម្ពុជា​វិញ​តាម​ខេត្ត​ស្ទឹង​ត្រែង រួច​បន្ត​ឆ្លង​កាត់​ខេត្ត​ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ​និង​ខេត្ត​ជា​ច្រើន​ទៀត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ​​មុន​ពេល​ចូល​​រាជ​ធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា៕

ចង្កៀង​ព្រះ​អគ្គិជ័យ​កឡា (រូបថត៖ ខឹម សុវណ្ណារ៉ា)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៣៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៤៨ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៥៣ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម