សន្តិសុខសង្គម
មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង
មានការសោកស្តាយជាខ្លាំងពីសំណាក់មិត្តរួមអាវុធ និងអ្នកដែលស្គាល់លោកឧត្តមសេនីយ៍ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ដែលជានាយទាហានដ៏ឆ្នើមឆ្លងកាត់សមរភូមិប្រយុទ្ធរាប់មិនអស់រហូតប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន បានទទួលមរណភាពហើយកាលពីទៀបភ្លឺថ្ងៃទី១៦ ខែមីនា២០២៣នេះដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅទីបញ្ជាការភ្នំខ្លែងពណ៌ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចស្រុកស្វាយចេកបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦នេះថាលោកឧត្តមសេនីយ៍ត្រីឃួន ជឿន មេបញ្ជាការការពារព្រំដែនគោក៥០៣ពិតជាទទួលមរណៈភាពហើយនៅចន្លោះម៉ោង៤ទៅម៉ោង៥ថ្ងៃទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣នៅនឹងបន្ទាយរបស់លោកដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងដោយខ្សែពណ៌ខ្មៅក្នុងឯកសណ្ឋានអាវពណ៌ស ខោជើងវែងនៅលើកៅអី។
ប្រភពប្រាប់សមត្ថកិច្ចជំនាញឱ្យដឹងថាមុនពេលកើតហេតុគេឃើញលោកមេបញ្ជាការអង្គុយនឹងកៅអីនៃកន្លែងកើតហេតុដូចរាល់ដងដែលគាត់ហាត់ប្រាណតែក្រោយមកក៏ឃើញម្តងទៀតទើបដឹងថាគាត់បានធ្វើអត្តឃាតស្លាប់បាត់ហើយ។
សមត្ថកិច្ចជំនាញមិនបានបញ្ជក់ពីមូលហេតុនៃការធ្វើអត្តឃាតនេះទេតែតាមការពិនិត្យលើសាកសពពិតជាការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង។ ការស្លាប់របស់លោកឧត្តមសេនីយ៍ ឃួន ជឿន ក្នុងអាយុ៥៨ឆ្នាំមានទីលំនៅភូមិបន្ទាយថ្មីឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យមានកូនចំនួន០៥នាក់ប្រុស០៤នាក់ស្រី០១នាក់ប្រពន្ធឈ្មោះសុខ ណៃ អាយុ៥៨ឆ្នាំ។ តាមប្រភពនានាមួយរយះចុងក្រោយមុនកើតហេតុគាត់តែកើតទុក និងនិយាយរឿងជំពាក់ប្រាក់គេច្រើន។
ទោះជាក្នុងហេតុផលអ្វីក៏ដោយអ្នកដែលស្គាល់លោកឧត្តមសេនីយ៍ឃួន ជឿន មិនថាកូនចៅរបស់លោកឬមិត្តរួមការងាររបស់លោក និងថ្នាក់ដឹកនាំសុទ្ធតែសោកស្តាយខ្លាំងនៅការបាត់បង់នេះ៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?