ព័ត៌មានជាតិ
តោះ! មកស្គាល់ឈ្មោះប្រាសាទទាំងអស់ក្នុងខេត្តព្រះវិហារ ជាខេត្តមានប្រាសាទបុរាណច្រើនជាងគេទីពីរនាសម័យអង្គរ
ខេត្តព្រះវិហារដែលស្ថិតនៅទិសឧត្តរប្រទេសជាប់ប្រទេសថៃ ជាខេត្តដែលមានសំណង់ប្រាសាទបុរាណច្រើនជាងគេនាសម័យអង្គរបន្ទាប់ពីខេត្តសៀមរាប។
ស្ថិតនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះវិហារធ្លាប់ជាអតីតរាជធានីបុរាណរបស់ព្រះមហាក្សត្រនាសម័យអង្គរ។ ប្រាសាទព្រះវិហារ និងក្រុមប្រាសាទកោះកេរ ជាសំណង់ប្រាសាទដ៏លេចធ្លោ ខណៈប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
បើតាមប្រធានមន្ទីរវប្បធម៌ខេត្តព្រះវិហារធ្លាប់ប្រាប់បណ្តាញសារព័ត៌មានកម្ពុជាថ្មីឲ្យដឹងថា ខេត្តព្រះវិហារមានប្រាសាទបុរាណចុះបញ្ជីសរុបចំនួន ២៤៨ ទីតាំង នៅរាយប៉ាយគ្រប់ស្រុក។ ខណៈមានប្រាសាទមួយចំនួនបានបាក់បែកដោយសារអាយុកាល សង្គ្រាមនិងការបំផ្លិចបំផ្លាញដោយជនទុច្ចរិត ប្រាសាទដែលនៅរូបរាងល្អមានជាង ៧០ ភាគរយ។
តាមរយៈឯកសាររបស់មន្ទីរវប្បធម៌ខេត្តព្រះវិហារ កម្ពុជាថ្មីបង្ហាញពីឈ្មោះប្រាសាទក្នុងខេត្តព្រះវិហារតាមភូមិសាស្រ្តក្រុងស្រុកនានាទូទាំងខេត្តដែលមានឈ្មោះដូចខាងក្រោមនេះ។
ក្រុងព្រះវិហារ
ស្រុកជ័យសែន
ស្រុកឆែប
ស្រុកគូលែន
ស្រុកជាំក្សាន្ត
ស្រុកត្បែងមានជ័យ
ស្រុករវៀង
ស្រុកសង្គមថ្មី
ក្រៅពីសំបូរដោយប្រាង្គប្រាសាទបុរាណអាយុកាលរាប់រយឆ្នាំ ខេត្តព្រះវិហារក៏មានតំបន់ទេសចរណ៍សំខាន់ៗចំនួន ២៧ កន្លែង។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្នុងនោះមានរមណីយដ្ឋានប្រវត្តិសាស្ត្រ ធម្មជាតិ វត្តបុរាណ និងគោលដៅទេសចរណ៍ផ្សេងទៀត៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង