សេដ្ឋកិច្ច
អ្នកវិនិយោគ ចិន សម្រុកទិញអចលនទ្រព្យគ្រប់ប្រភេទនៅ ភូកេត
បើយោងតាមអ្នកប្រឹក្សាអចលនទ្រព្យនៃទីភ្នាក់ងារ Knight Frank Thailand បានឲ្យដឹងថា វិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទិញអចលនទ្រព្យនៅខេត្តភូកេត ដូចជា ខុនដូ ផ្ទះវីឡា ហាងទំនិញ និងសូម្បីតែចម្ការទុរេន ក៏ពួកគេប្រមូលទិញយកដែរ ។

លោក Nattha Kahapana ប្រធានទីប្រឹក្សាបាននិយាយថា ពេលនេះ តម្រួវការទីផ្សារអចលនទ្រព្យភូកេត កំពុងតែកើនឡើងខ្លាំងពីសំណាក់វិនិយោគិនអចលនទ្រព្យចិន និងអ្នកទិញរុស្ស៊ី។ ដោយឡែក ចំពោះរុស្ស៊ី ពួកគេទិញអចលនទ្រព្យនៅភូកេត គឺដើម្បីរស់នៅ ។
ស្របពេលរុស្ស៊ីចាប់អារម្មណ៍ទិញផ្ទះរស់នៅ ផ្ទុយមកវិញ វិនិយោគិនចិន គឺចាប់អារម្មណ៍លើអលនទ្រព្យគ្រប់ប្រភេទតែម្តង។ ទន្ទឹមនោះ លោក Nattha បញ្ជាក់ថា វិនិយោគិនចិន បានស្នើទិញចម្ការទុរេន ដើម្បីធ្វើជាកន្លែងសម្រាប់ទេសចរចិនមកកម្សាន្តផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងឆមាសទី ២ ក្នុងឆ្នាំនេះ បន្ទាប់ពីចិនបើកសេដ្ឋកិច្ចឡើងវិញ ថៃសង្ឃឹមនឹងមានវិនិយោគិនកាន់តែច្រើនឡើងចូលមកក្នុងប្រទេស ជាពិសេសគឺលំហូរភ្ញៀវទេសចរពីប្រទេសចិននេះឯង ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Bangkok Posts
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


