ព័ត៌មានជាតិ
សម្ដេចតេជោ គាំទ្រការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថា មហាអំណាចគួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រនូវការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថា ប្រទេសមហាអំណាច គួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសថា ប្រទេសមហាអំណាច គួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ហើយសម្ដេច គាំទ្រនូវការប្រកាសបែបនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំនិយាយដូច ឯកឧត្ដម Anwar Ibrahim ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកទស្សនកិច្ចនៅកម្ពុជាពេលមុន ប៉ុន្មានថ្ងៃមុននេះ គាត់បានប្រកាសថា ប្រទេសមហាអំណាចគួរតែបញ្ឈប់ ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ខ្ញុំគាំទ្រណាស់ ខ្ញុំមានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា រឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា មិនគួរបរទេសណាមួយ លូកដៃចូលជ្រៀតជ្រែកនោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


