ព័ត៌មានជាតិ
ប្រធានគណបក្សប្រជាជនកម្ពុជា ៖ យើងប្រើផ្លូវច្បាប់ ដើម្បីការពារកិត្តិយស
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រជាជនកម្ពុជា ជ្រើសរើសយកការអនុវត្តច្បាប់ដើម្បីការពារត្តិយស ពីការវាយប្រហារដោយគ្មានការពិតពីសំណាក់គណបក្សប្រឆាំង។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការវាយប្រហារមកគណបក្សប្រជាជនកម្ពុជា ហាក់មានការថមថយ បន្ទាប់ពីសម្ដេច បានប្រាប់ទៅគណបក្សប្រឆាំងថា សូមឃោសនាតែគោលនយោបាយរបស់គណបក្សខ្លួន បានហើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឥឡូវពាក្យប្រទិចផ្ដាសាគ្នា ដូចថយ ព្រោះថយ ព្រោះយើងបានប្រាប់ទៅគេថា អ្នកឃោសនាតែពីទំនិញរបស់អ្នកបានហើយ អ្នកមិនចាំបាច់មកជេរខ្ញុំ ដើម្បីចំណេញអ្នកទេ បើមិនបានជេរពួកខ្ញុំរន្ទះបាញ់ហើយអី»?
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីការពារកិត្តិយស ពីការវាយប្រហាររបស់គណបក្សប្រឆាំង។ «យើងប្រើផ្លូវច្បាប់ ប្រើផ្លូវច្បាប់ដើម្បីការពារកិត្តិយស ឥឡូវជម្រើសមានតែពីរទេ ទីមួយប្រើផ្លូវច្បាប់ ទីពីរប្រើកម្លាំង អ្នកឯងយកមួយណា ប្រើផ្លូវច្បាប់ កុំប្រើហិង្សា កុំ យើងទាត់ចោលហិង្សា ក៏ប៉ុន្តែផ្លូវច្បាប់ ដើម្បីការពារកិត្តិយសៗ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


