ជីវិតកម្សាន្ដ
Katy Perry និយាយលេងសើចជ្រុល ធ្វើឱ្យបេក្ខនារីម្នាក់ដកខ្លួនចេញពីកម្មវិធី American Idol
បេក្ខនារី Sara Beth Liebe បានដកខ្លួនចេញពីកម្មវិធីប្រកួតចម្រៀង American Idol 2023 បន្ទាប់ពីគណៈកម្ម ការដែលជាតារាចម្រៀង Katy Perry បាននិយាយលេងសើចប្រើប្រាស់មិនសមរម្យដែលធ្វើឱ្យនាងឈឺចាប់ ។

ការថ្ងៃទី ៣ ខែមេសាគេហទំព័រ Page Six បានរាយការណ៍ថាបេក្ខនារី Sara Beth Liebe បានចាកចេញពីកម្មវិធីប្រលងចម្រៀង American Idol ទោះបីនាងបានឈានទៅជុំបន្ទាប់ក៏ដោយ នាងនៅតែសម្រេចចិត្តបដិសេធឱកាសនេះ ។ បេក្ខនារីរូបនេះបានថ្លែងនៅចំពោះមុខចៅក្រមទាំងបីថា“ការមានវត្តមាននៅក្នុងកម្មវិធីនេះគឺជាឱកាសដ៏ល្អមួយ ប៉ុន្តែនេះនឹងក្លាយជាការសម្តែងចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំនឹងត្រលប់ទៅផ្ទះជាមួយកូនៗដែលត្រូវការខ្ញុំ ដូច្នេះសូមអរគុណច្រើន”។

ភ្លាមៗនោះ នាងក៏ប្រញាប់ចេញពីឆាក នេះបានធ្វើឲ្យគណៈកម្មការមានការភ្ញាក់ផ្អើលនិងច្របូកច្របល់ ក្នុងនោះតារាចម្រៀង Katy Perry ក៏បាននិយាយលើកចិត្តនាងកំុឲ្យបោះបង់ការប្រកួតមួយនេះ។ ជាមួយគ្នានេះ Katy Perry ត្រូវបានគេរិះគន់ចំពោះការលេងសើចចំអករបស់នាងអំឡុងពេល Sara Beth Liebe នាំខ្លួនជាលើកដំបូង ដែលបេក្ខនារីរូបនេះទម្លាយថានាងជាម្តាយកូន ៣ ទៅកាន់គណៈកម្មការ ។

យ៉ាងណាមិញ នៅលើបណ្ដាញសង្គមមានមនុស្សជាច្រើនបានវាយបករិះគន់ Katy Perry ដោយសារពួកគេគិតថានាងមើលងាយភាពជាម្ដាយរបស់ Sara Beth។ ក្រោយមក បេក្ខនារីរូបនេះបានចែករំលែកក្នុងឃ្លិបមួយដែលនាងមានអារម្មណ៍ខ្មាសអៀននិងឈឺចាប់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាអន្តរជាតិ ៦ រូប ប្រាប់ពីចំនួនមនុស្សធ្លាប់គេងជាមួយ ខ្លះឈានដល់ខ្ទង់ពាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


