KPT+
ប័ណ្ណបើកបរថៃមួយប្រភេទ អាចប្រើក្នុងប្រទេសអាស៊ានទាំង ៩ រួមទាំង កម្ពុជា
ប័ណ្ណបើកបរមួយប្រភេទមានឈ្មោះថា Smart Card Thai អាចប្រើប្រាស់បានដល់ទៅ ៩ ប្រទេសជិតខាងដែលជាសមាជិកអាស៊ាន ដោយមិនចាំបាច់មានប័ណ្ណបើកបរអន្តរជាតិជំនួសទេ។ នេះក៏ដោយសារតែវាជាកិច្ចព្រមព្រៀងរវាងប្រទេសអាស៊ាន ក្នុងការបើករថយន្តឆ្លងកាត់ព្រំដែន។

ខាងក្រោមនេះគឺជាប្រទេសអាស៊ានទាំង ៩ ដែលអាចប្រើប្រាស់ប័ណ្ណបើកបរថៃបាន៖
១ ប្រទេស កម្ពុជា
២ ប្រទេស វៀតណាម
៣ ប្រទេស ឡាវ
៤ ប្រទេស មីយ៉ាន់ម៉ា
៥ ប្រទេស ម៉ាឡេស៊ី
៦ ប្រទេសឥណ្ឌូណេស៊ី
៧ ប្រទេស ព្រុយណេ
៨ ប្រទេស ហ្វីលីពីន
៩ ប្រទេស សិង្ហបុរី
ទោះយ៉ាងណាក៏ដោយ ប័ណ្ណបើកបរថៃដែលអាចប្រើបានក្នុងប្រទេសដែលបានរៀបរាប់ខាងលើ ត្រូវតែជាប័ណ្ណឆ្លាតវៃដែលមានព័ត៌មានអ្នកកាន់កាតជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ ប្រសិនបើវាជាប័ណ្ណបើកបរចាស់ ប័ណ្ណបើកបរឆ្លាតវៃត្រូវតែទទួលបានជាមុនសិន ទើបម្ចាស់រថយន្តមានសិទ្ធអាចប្រើនៅក្នុងប្រទេសដូចដែលបានរៀបរាប់ខាងលើ។
ជាមួយគ្នានោះដែរចំពោះម្ចាស់រថយន្តមានចុះបញ្ជីនៅប្រទេសថៃទើប អាចប្រើប្រាស់រថយន្តបាននៅក្នុងប្រទេសអាស៊ាន។ ដំណើរការចុះបញ្ជីត្រូវតែធ្វើឡើងនៅការិយាល័យដឹកជញ្ជូនដែលរថយន្តត្រូវបានចុះបញ្ជី។ ដើម្បីទទួលបានផ្លាកលេខភាសាអង់គ្លេសសម្រាប់ចូលប្រទេសជាសមាជិក លក្ខខណ្ឌសម្រាប់ការប្រើប្រាស់រថយន្តនៅក្នុងប្រទេសនីមួយៗអាចប្រែប្រួល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន
ចុចអាន៖តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ