Connect with us

KPT+

តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ

បានផុស

នៅ

សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងចេញ​ទៅ​ក្រៅ និង​ទទួល​បាន​បទពិសោធន៍​លើ​ទឹកដី​ថ្មី។ វាអាចជាអ្វីដែលរំភើប ​ក្រោយឃើញទិដ្ឋភាពនៅ​ជុំវិញចម្លែក មាន​វប្បធម៌ផ្សេង​គ្នា និងរបៀបរស់នៅដែលមិនធ្លាប់ស្គាល់ និងធ្វើឲ្យបេះដូងយើងរីក​មាឌ​បន្ទាប់ពី​គយគន់ ហើយនេះជាអ្វីដែលអ្នកធ្វើដំណើរគ្រប់​រូបប្រាថ្នាចង់​បាន។

ទោះ​យ៉ាងណា​ក៏ដោយ នៅក្នុងពិភពលោករបស់យើង ក៏មានកន្លែងដែលមិនគួរធ្វើដំណើរទៅដល់​ចាត់ទុកជាកន្លែងកម្សាន្តនោះទេ។ កន្លែង​ខ្លះ​ជា​តំបន់​គ្រោះថ្នាក់​សម្រាប់​មនុស្ស ឬជាទីតាំង​សោកនាដកម្ម និងត្រូវបានគេ​ហាមឃាត់ដែលពោរពេញដោយអាថ៌កំបាំងដ៏ខ្មៅងងឹត។

កម្ពុជាថ្មី​សូមណែនាំទីតាំង ៨ កន្លែងសម្រាប់អ្នកចូលចិត្ត​ដំណើរ​​ផ្សងព្រេង ហើយវាគឺជាតំបន់គេហាមឃាត់និងទុកជាតំបន់គ្រោះថ្នាក់ជុំវិញពិភពលោក ដែលមិនគួរ​​ចូលទៅទស្សនា​សោះឡើយ។

១​ កោះ Sentinel ខាងជើង ប្រទេស​ឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅគ្រប់កន្លែងក្នុងពិភពលោក​តែងតែមានម្ចាស់ផ្ទះក៏ដូចជានៅលើកោះ North Sentinel ប្រទេស​ឥណ្ឌា។ វាត្រូវគ្រប់គ្រងដោយ​កុលសម្ព័ន្ធ Sentinel ដែល​ជា​កុលសម្ព័ន្ធ​បដិសេធ​នៅ​អរិយធម៌​ទាំងអស់។ ប្រសិន​បើ​អ្នក​ណា​ចូល​ឈ្លានពាន​តំបន់​កោះ​នេះ នោះ​នឹង​ត្រូវ​អ្នក​កោះ​វាយ​ប្រហារ​តាម​សម្លាប់​មិនលើកលែង។ មានពេលមួយ Youtuber បាទៅ​ដល់​កោះ​មួយនោះ​ដើម្បី​ទាក់ទង​ក្រុម​កុលសម្ព័ន្ធ។ ប៉ុន្តែត្រូវ​បាញ់សម្លាប់​ដោយ​ព្រួញ ធ្វើឲ្យ​រដ្ឋាភិបាល​ឥណ្ឌាប្រកាសកោះ​នេះ​ជា​តំបន់​ហាមឃាត់ កុំ​ឲ្យ​នរណា​ម្នាក់​ជ្រៀតជ្រែក​ដើម្បី​សុវត្ថិភាព។

២ Ilha da Queimada Grande កោះពស់ ប្រទេស​ប្រេស៊ីល

គ្រប់​តំបន់​នៃ​កោះ​នេះ​ពោរពេញ​ដោយ​ពស់​ពិស។ សត្វពស់ជាច្រើនប្រភេទរបស់កោះនេះ ត្រៀម​ខ្លួនរួច​ជា​ស្រេច​ដើម្បីសម្លាប់អ្នក​ឈ្លានពាន​គ្រប់ជំហាន។ លើពីនេះ​ វាក៏​ជា​កោះដាច់ស្រយាល​ដែលគ្មាន​មនុស្ស ដែលធ្វើឲ្យ​ចំនួនសត្វពស់នៅលើកោះ​កាន់តែកាចសាហាវ និងបង្កើត​អាំងតង់ស៊ីតេ​នៃពិសឲ្យ​ខ្លាំងជាងពស់ដី​ធម្មតា​ជាច្រើនដង។ ​ត្បិតថា​កាចសាហាវ​នៅ​តែ​មានមនុស្ស​មើលឃើញពីអត្ថប្រយោជន៍ និងចង់ប្រមូលពិសពស់នៅលើកោះ ប៉ុន្តែមានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ត្រលប់​មក​វិញ។

៣ កោះ North Brother ជាកន្លែងដាក់ឲ្យ​នៅដាច់ពីគេ ​នៅសហរដ្ឋអាមេរិក

កោះទន្លេនេះមានទីតាំងនៅជិត Bronx ក្នុងទីក្រុងញូវយ៉ក។ កាលពីអតីតកាល វាត្រូវគេប្រើប្រាស់ជាកន្លែងដាក់ក់ឲ្យ​នៅដាច់ពីគេសម្រាប់ជំងឺ Typhoid Mary ដែលជាស្ត្រី​ជនជាតិ​អៀរឡង់​ម្នាក់​​ផ្ទុកជំងឺ​គ្រុនពោះវៀន ជំងឺរាតត្បាតដែល​ឆ្លងដល់មនុស្សរាប់ពាន់​នាក់​ក្នុង​មួយឆ្នាំ។

៤ Area 51 ជា​មូលដ្ឋាន​សម្ងាត់​ដែល​រក្សា​អាថ៌កំបាំង​លំដាប់​ពិភពលោក សហរដ្ឋអាមេរិក

កន្លែងសម្ងាត់​របស់សហរដ្ឋអាមេរិក គ្មាន​នរណា​ដឹង​ថា​តំបន់​៥១​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​អ្វី​នោះ​ទេ។ អ្វី​គ្រប់យ៉ាង​គឺ​ងងឹត ប៉ុន្តែ​ទ្រឹស្ដីជាច្រើនបានលើកឡើងថា តំបន់៥១ គឺជាគម្រោង​របស់រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដើម្បី​សិក្សា និង​ស្រាវជ្រាវ​មនុស្ស​ភព​ក្រៅ។ រហូត​ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងចង់ចូលតំបន់៥១ដោយផ្ទាល់ភ្នែក ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិកបិទបាំងតំបន់​នេះ​ពីក្រសែភ្នែកពិភពលោកមក​ទល់សព្វថ្ងៃ។

៥ រូងភ្នំ Lascaux រក្សាទុកគំនូរមានអាយុលើសពី១៥,០០០ ឆ្នាំ​ ត្រូវ​បិទដើម្បីការពារការ​ខូច​ទ្រង់ទ្រាយ ប្រទេសបារាំង

រូងភ្នំ Lascaux ធ្លាប់ជាកន្លែងទាក់ទាញ​ទេសចរណ៍​ដែលបើកជាសាធារណៈ។ នៅខាង​ក្នុងមានផ្ទាំងគំនូរ​របស់​មនុស្ស​បុរាណដែលមានអាយុជាង ១៥,០០០ឆ្នាំ ដោយប្រាប់ពីដំណើរជីវិត​ក្នុង​អតីតកាល។ គំនូរទាំងនេះនៅដដែល រហូត​ដល់​ការ​ធ្លាក់​ចុះ​ដោយសារ​វិស័យ​ទេសចរណ៍ អាជ្ញាធរបារាំងបាន​ប្រកាស​បិទកន្លែងនេះនិងហាមមិនឲ្យចូលតែម្ដង។

៦ កោះ Surtsey ជា​កោះ​ដែល​បន្ត​ផ្ទុះ​ចេញពីភ្នំភ្លើង អ៊ីស្លង់

កោះនេះ​នៅតែសកម្មជាមួយនឹងសកម្មភាពភ្នំភ្លើង។ ដូច្នេះ​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​គ្រោះថ្នាក់​សម្រាប់​ភ្ញៀវ​ទេសចរ។ ប្រទេស​ផ្លូវការ​របស់អ៊ីស្លង់​បានប្រកាសថា វាជា​កន្លែងហាមឃាត់​ ហើយមានតែក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែលត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលទៅក្នុងកោះនេះ។

៧ Ise Grand Shrine ជា​ទីសក្ការ​បូជាថ្លៃបំផុតក្នុងប្រទេសជប៉ុន និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ខាង​ក្រៅ​ចូល

ទី​សក្ការ​បូជា​ដែលមិនគួរមើលរំលងសម្រាប់ភ្ញៀវទេសចរនៅប្រទេសជប៉ុន​។ ​ទីសក្ការ​បូជានេះគឺជាទីសក្ការបូជាដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេស។ ដូច្នេះ​ហើយ អ្នក​ខាងក្រៅ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងទេ លើកលែងតែ​សែរាជវង្ស​ជប៉ុន​ប៉ុណ្ណោះ ។

៨ ផ្នូររបស់ Qin Shi Huang ប្រទេសចិន

ផ្នូរអាថ៌កំបាំងដែលត្រូវបានផ្សាភ្ជាប់ពីក្រសែភ្នែករបស់ពិភពលោកអស់រយៈពេលជាង ២,០០០ ឆ្នាំមកហើយ កងទ័ពយោធាចិនត្រូវបាន​សាងសង់​ឡើង​ក្នុង​ជំនឿ ​ដើម្បី​ការពារ​ព្រះចៅ​អធិរាជ​ក្រោយសុគត។ វាត្រូវគេចាត់ទុកថាជា​អច្ឆរិយៈ​មួយ​របស់ពិភពលោក ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន​ប្រកាស​ហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យអ្នកណាចូលទស្សនានោះទេ ដើម្បីជាសញ្ញានៃការគោរពចំពោះស្ដេច Qin Shi Huang៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្នេរអាក្រាតកាយ ១០ កន្លែង ក្លាយជាគោលដៅទេសចរណ៍ល្បីលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម