ជីវិតកម្សាន្ដ
តារាចម្រៀងកូរ៉េ Bana ចែករំលែកថា ខ្លួនធ្លាប់បដិសេធរៀបការជាមួយព្រះអង្គម្ចាស់ថៃ
តារាចម្រៀងកូរ៉េខាងត្បូង Bada សមាជិកក្រុម S.E.S. អះអាងថា នាងបានបដិសេធការណាត់ជួប និងបដិសេធសំណើរៀបការជាមួយជាមួយរាជវង្សថៃ។

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តារាស្រីល្បីល្បាញរបស់កូរ៉េ Bada បានបង្ហាញខ្លួនក្នុងកម្មវិធី Radio Star របស់កម្មវិធី MBC ហើយនាងបានចែករំលែកអំពីបទពិសោធន៍ អំឡុងពេលទៅថតវីដេអូនៅកោះ Phi Phi ប្រទេសថៃ។
កាលណោះមានស្ត្រីម្នាក់បានចុះពីទូកមករកនាង និងផ្ដល់សំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់នាង។ Bada និយាយថា “ពេលនោះ នាងបានបង្ហាញរូបក្មេងប្រុសឲ្យខ្ញុំមើល។ ហើយនាងប្រាប់ថា ទ្រង់ជាព្រះអង្គម្ចាស់នៃប្រទេសថៃ។ នាងបានប្រាប់ខ្ញុំថា រាជវង្សអង្គនេះចូលចិត្តខ្ញុំ ហើយសុំខ្ញុំឱ្យធ្វើជាមហេសីទីពីររបស់ព្រះអង្គ ខណៈម្ចាស់ក្សត្រីទីមួយត្រូវជាជនជាតិថៃ” ។

តារាចម្រៀងជើងចាស់រូបនេះ បន្ថែមថា ស្ត្រីម្នាក់នោះបានសុំលេខទូរសព្ទឪពុកម្តាយរបស់នាង ដោយប្រាប់ថា ពួកគាត់មានលុយគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារនាងរហូតដល់ ១០០ជំនាន់ឯណោះ ប៉ុន្តែភ្លាមៗនាងបានបដិសេធ ព្រោះនាងយល់ថាខ្លួនមិនមែនជាមហេសីដើម។
យ៉ាងណាមិញ កាលណោះកើតឡើងនៅឆ្នាំណា ហើយព្រះអង្គម្ចាស់អង្គនោះមានព្រះនាមអ្វី Bada ពុំបានបញ្ជាក់នោះទេ។


គួររំលឹកថា Bana បានបង្ហាញខ្លួនក្នុងពិភពកម្សាន្តកូរ៉េជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៧ ដែលពេលនោះនាងចូលជាសមាជិកក្រុមចម្រៀងស្រីដ៏ល្បីល្បាញ S.E.S.។ ក្រុមនេះបានក្លាយជាក្រុមជោគជ័យបំផុតមួយរបស់ K-Pop រហូតមកដល់ពេលបច្ចុប្បន្ន ហើយត្រូវបានគេចាត់ទុកជាក្រុមចម្រៀងរៀមច្បងរបស់ឧស្សាហកម្មកូរ៉េ។ ក្រោយមក តារាស្រីវ័យ ៤៣ឆ្នាំរូបនេះ បានរៀបការនៅឆ្នាំ ២០១៧ និងសម្រាលបានកូនដំបូង នៅឆ្នាំ ២០២០៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
ចុចអាន៖ BLACKPINK នឹងបញ្ចេញ MV ពិសេសជាមួយវីដេអូហ្គេមផ្ទាល់ខ្លួន
ចុចអាន៖ Jimin ជាតារាកូរ៉េដំបូងគេ ដែលបង្កើតប្រវត្តិសាស្ត្រលើតារាង Billboard
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


