ជីវិតកម្សាន្ដ
BLACKPINK នឹងបញ្ចេញ MV ពិសេសជាមួយវីដេអូហ្គេមផ្ទាល់ខ្លួន
ខាងផលិតកម្ម YG Entertainment បានប្រកាសថាខ្លួននឹងបញ្ចេញ MV ពិសេសជាមួយការបើកដំណើរការវីដេអូហ្គេមផ្ទាល់ខ្លួន BLACKPINK នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលមានឈ្មោះថា BLACKPINK The Game ។

យោងតាមការប្រកាសពី YG អំពីវីដេអូហ្គេមទូរស័ព្ទដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលទៅលេងក្នុងពិភពចម្រុះ ហើយក្លាយជាអ្នកផលិតតន្ត្រីផ្ទាល់ខ្លួនរបស់ BLACKPINK ។ ជាមួយគ្នាហ្គេមនេះក៏មានមុខងារ Interface មួយដែលមានឈ្មោះថា BLACKPINK World ដែលអាចឱ្យអ្នកលេងតុបតែងរូប avatar របស់សមាជិកទាំង ៤ ហើយអ្នកលេងជុំវិញពិភពលោកក៏អាចជជែកគ្នាលេងបានផងដែរ។
អ្នកតំណាងរបស់ YG បានបញ្ជាក់ “តាមរយៈហ្គេមថ្មីមួយនេះ អ្នកគាំទ្រនឹងឃើញផ្នែកជាច្រើនរបស់ BLACKPINK ដែលពួកគេមិនដែលឃើញពីមុនមក។ យើងសង្ឃឹមថាអ្នកគាំទ្រជុំវិញពិភពលោក អាចទទួលបានបទពិសោធន៍ពិតរបស់ BLACKPINK តាមរយៈហ្គេមនេះ” ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន TakeOne ដែលជាអ្នកបង្កើតហ្គេម ក៏មានមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងហ្គេមនេះ ។ លើសពីនេះក៏មាន MV ពិសេសនឹងបញ្ចេញសម្រាប់ហ្គេមហ្គេមនេះផងដែរ ដោយបច្ចុប្បន្នបច្ចុប្បន្ន YG Enterta inment មិនបានប្រកាសកាលបរិច្ឆេទចេញផ្សាយច្បាស់លាស់នៃវីដេអូ ហ្គេម BLACKPINK The Game ទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖NewJeans ក្លាយជាក្រុម K-pop នារីដំបូងគេសម្តែងនៅមហោស្រពតន្ត្រី Lollapalooza
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


