ជីវិតកម្សាន្ដ
លោកតា វ៉ិចទ័រ ណែនាំពលរដ្ឋប្រុងប្រយ័ត្ន និងបង្កើនការថែរក្សាសុខភាពក្នុងរដូវក្ដៅ
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែង លោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ចេញមកធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវនាំគ្នាបង្កើនការថែរក្សាសុខភាពឲ្យ បានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺក្នុងអំឡុងពេលរដូវក្ដៅនេះ។

ការអំពាវនាវរបស់លោកតា វ៉ិចទ័រ នាពេលនេះ ស្របពេលដែលអាកាសធាតុមួយរយៈពេលប៉ុន្មានខែនេះមានសភាពក្តៅខ្លាំងតាមបណ្ដាខេត្តមួយចំនួន។ ក្នុងពេលនេះដែរ អ្វីដែលប្រជាពលរដ្ឋត្រូវអនុវត្តនោះ គឺធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬការបរិភោគទឹកឲ្យបានច្រើន។

ផលិតករកំប្លែងលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ បានចេញសារណែនាំដូច្នេះថា អាកាសធាតុក្តៅ សូមបងប្អូនថែរក្សាសុខភាព និងពិសាទឹកឲ្យបានពីរលីត្រ ឬលើសពីនេះ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកតា វ៉ិចទ័រ បានបញ្ជាក់បន្ថែមថា “បងប្អូន អាកាសធាតុក្តៅណាស់ ដូច្នេះមួយថ្ងៃត្រូវហូបទឹកឲ្យច្រើន ហើយថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នា”។

ប្រាកដណាស់ ការចេញមកបំផុសអារម្មណ៍ ក៏ដូចជាការអំពាវនាវរបស់លោកតា វ៉ិចទ័រ ខាងលើនេះ គឺដោយសង្កេតឃើញថា បច្ចុប្បន្ននៅតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា ហាក់មានការកើនឡើងនូវកម្ដៅខ្ពស់ជាងធម្មតា ខណៈរដូវនេះគឺជារដូវប្រាំងដែលក្តៅហួតហែង ដែលអាចធ្វើឲ្យមនុស្ស សត្វ ប្រឈមបញ្ហាជំងឺផ្សេងៗ ប្រសិនបើយើងមិនថែរក្សាសុខភាពឲ្យបានត្រឹមត្រូវនោះទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


