ជីវិតកម្សាន្ដ
ច្បាស់ហើយ! លោកតា វ៉ិចទ័រ បញ្ជាក់ថាមិនទាន់មានសេចក្តីសម្រេចណាមួយត្រូវបញ្ឈប់ ខ្ញុង ទេ
បន្ទាប់ពីមានការឡើងថា អ្នកនាងខ្ញុង ត្រូវបានបញ្ឈប់ឬបណ្តេញចេញពីក្រុមកំប្លែង CBS នោះ ពេលនេះត្រូវបានលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បញ្ជាក់ថាពុំមាននោះទេ។
ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោកតា វ៉ិចទ័រ បានឲ្យដឹងថា រហូតមកទល់ពេលនេះ គឺមិនមានការសម្រេចណា មួយដែលត្រូវបានថ្នាក់ដឹកនាំឲ្យបញ្ឈប់អ្នកនាង ខ្ញុង ចេញពីក្រុមកំប្លែងនោះទេ។ លោកបាននិយាយបន្តថា ការដែលមិនបញ្ឈប់ ខ្ញុង នេះក៏ព្រោះថ្នាក់ដឹកនាំយល់ពីមនោសញ្ចេតនានិងអនុស្សាវរីយ៍នៃស្នាដៃជាច្រើន ដែលធ្លាប់សាងរួមគ្នាកន្លងមក។ លោកថា គ្មានការដោះដូរឬបណ្តេញនរណាចេញពីក្រុមទេ ដូច្នេះសូមបងប្អូនកុំមានការយល់ច្រឡំ។



លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានបន្ថែមថា គិតមកទល់ពេលនេះ ខ្ញុងទើបតែខកខានការសម្តែងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ព្រោះថាក្នុង១សប្តាហ៍ត្រូវជួបជុំការកំប្លែងម្តង។ ម្យ៉ាងការខកខានរបស់ខ្ញុងនេះ មិនបានប៉ះពាល់អ្វីទេ ដោយលោកលើកហេតុថា មិនមែនជាការងារត្រូវបំពេញដូចរដ្ឋបាលមានម៉ោងធ្វើការនិងឈប់សម្រាកនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



