ព័ត៌មានអន្ដរជាតិ
អន្តរជាតិផ្ទុះកំហឹង ក្រោយមីយ៉ាន់ម៉ា វាយប្រហារពីអាកាស សម្លាប់មនុស្ស ៥០នាក់
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសាក្សីបានឲ្យដឹងថា មនុស្សជាច្រើននាក់នៅតំបន់កណ្តាលប្រទេសមីយ៉ាន់ម៉ា ត្រូវសម្លាប់ក្នុងការវាយប្រហារអាកាសកាលពីថ្ងៃអង្គារទី១១ខែមេសា ខណៈអង្គការសហប្រជាជាតិ (UN) និងមហាអំណាចលោកខាងលិច បានថ្កោលទោសការវាយប្រហារនេះ និងទាមទារឲ្យមានទំនួលខុសត្រូវ។
ប្រធានផ្នែកសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយថា លោកពិតជារន្ធត់ចិត្ត ចំពោះការវាយប្រហារតាមអាកាសដ៏សាហាវនេះ ដែលជនរងគ្រោះ រួមមានទាំងសិស្សសាលាកំពុងរាំរបាំផងដែរ។
ថ្វីបើចំនួនមនុស្សស្លាប់ពីការវាយប្រហារកាលពីព្រឹកថ្ងៃអង្គារលើទីប្រជុំជន Kanbalu ក្នុងតំបន់ដាច់ស្រយាល Sagaing មិនត្រូវបានគេបញ្ជាក់ច្បាស់ក៏ដោយ ប៉ុន្តែសារព័ត៌មាន BBC ភូមានិង Irrawaddy រាយការណ៍ថា មានមនុស្សយ៉ាងតិច៥០នាក់ត្រូវបាត់បង់ជីវិត និងរាប់សិបនាក់ទៀត រងរបួស។
UN ក៏មិនបង្ហាញជាក់លាក់អំពីចំនួនអ្នកស្លាប់ដែរ ប៉ុន្តែលោក Turk បានចោទប្រកាន់យោធាមីយ៉ាន់ម៉ាជាថ្មីម្តងទៀតថា មិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីការពារជនស៊ីវិល។
ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការ UN លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងអំពាវនាវឲ្យនាំអ្នកទទួលខុសត្រូវ មកទទួលទោស។
ចំណែក ទីក្រុងវ៉ាស៊ីនតោនក៏និយាយដែរថា ខ្លួនព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាស។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារដោយហិង្សាទាំងនេះ បានគូសបញ្ជាក់បន្ថែមពីការមិនយកចិត្តទុកដាក់របស់យោធាចំពោះជីវិតមនុស្ស និងការទទួលខុសត្រូវរបស់ខ្លួនចំពោះវិបត្តិនយោបាយ និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្ងាត់ៗ យោធា មីយ៉ាន់ម៉ា ត្រៀមធ្វើព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


