ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ យោធា មីយ៉ាន់ម៉ា ត្រៀមធ្វើព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃនេះ
យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា ទំនងជានឹងធ្វើព្យុហយាត្រាដ៏ធំមួយនៅក្នុងរដ្ឋធានីណៃពិដោរ នៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ។
ជារៀងរាល់ឆ្នាំ យោធាតែងតែធ្វើព្យុហយាត្រានៅចំថ្ងៃដែលការប្រយុទ្ធទាមទារឯករាជ្យបានចាប់ផ្ដើមនៅឆ្នាំ ១៩៤៥ អំឡុងពេលសង្គ្រាមប៉ាស៊ីហ្វិកប្រឆាំងនឹងយោធាអធិរាជជប៉ុន ។
ទន្ទឹមនោះ យោធាត្រូវបានគេរំពឹងថា នឹងបង្ហាញពីអំណាចរបស់ខ្លួននៅក្នុងក្បួនដង្ហែដែលមានការចូលរួមពីទាហានមួយចំនួនធំ ក៏ដូចជាយន្តហោះចម្បាំង ខណៈឧត្តមសេនីយកំពូលរបស់ប្រទេស គឺលោក មីន អ៊ុងឡាំង (Min Aung Hlaing) ក៏នឹងមានវត្តមានក្នុងព្យុហយាត្រានោះផងដែរ ។
ស្របពេលជាមួយគ្នានេះ យោធាក៏កំពុងបង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចនៅក្នុងតំបន់សាហ្គាង (Sagaing) ភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា និងនៅក្នុងរដ្ឋ កាយ៉ា (Kayah) ភាគខាងកើតរបស់ប្រទេសផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា មនុស្ស ៣,១៦០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ។
ក្រោយមកសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសមួយចំនួនទៀត បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គការនានា ដែលជាប់ពាក់ព័ន្ធជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោយអំពាវនាវឲ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ ប៉ុន្តែទោះជាយ៉ាងណា មិនមានសញ្ញាបញ្ចប់ណាមួយក្នុងការប្រយុទ្ធគ្នានេះនោះទេ ពោលចំនួនជនរងគ្រោះនៅតែបន្តកើនឡើងដដែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


