ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលនៅថៃ រាលដាលដល់ ២៣តំបន់
នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមេសាថា កម្រិតខ្យល់ពុល PM2.5 ដ៏ធ្ងន់ធ្ងរ ត្រូវបានកត់ត្រានៅក្នុងតំបន់ចំនួន២៣ ដែលភាគច្រើនគឺស្ថិតនៅប៉ែកខាងជើង ខណៈនៅឈៀងម៉ៃ ខ្យល់ពុល បានឈានដល់កម្រិតអាក្រក់បំផុត។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ កម្រិតធូលី PM2.5 មានចាប់ពី ៩៨ទៅ២៧៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ នៅភាគខាងជើងក្នុងរយៈពេល២៤ម៉ោង។
ខ្យល់ពុលដ៏គ្រោះថ្នាក់ ត្រូវបានកត់ត្រាក្នុងតំបន់ចំនួន២១ នៅខេត្តភាគខាងជើងដូចជា Chiang Mai, Chiang Rai, Lampang, Lamphun, Mae Hong Son, Nan, Phayao និង Phitsanulok។
ដោយឡែក កម្រិត PM2.5 ឈានដល់កម្រិតពណ៌ក្រហម ក៏ត្រូវបានកត់ត្រាផងដែរក្នុងតំបន់ចំនួនពីរនៅភាគឦសាន ដូចជាក្នុងស្រុក Muang នៃខេត្ត Loei និងស្រុក Muang ក្នុងខេត្ត Nong Khai។

អគ្គនាយក PCD លោក Pinsak Suraswadi បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កម្រិត PM2.5 កំពុងកើនឡើងនៅភាគខាងជើង និងភាគឦសាន ដោយសារតែចំណុចក្តៅនៅក្នុងប្រទេសនេះផ្ទាល់ និងនៅប្រទេសជិតខាង។
ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា ការបំពុលខ្យល់ត្រូវបានគេរំពឹងថានឹងថយចុះចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយទៅ ដោយសារតែខ្យល់បក់ខ្លាំងជាងមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


