ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃភ្នំនៅថៃ បង្កឲ្យមានការព្រួយបារម្ភ
មន្ត្រីនៅមជ្ឈមណ្ឌលប្រតិបត្តិការសុខភាពសាធារណៈខេត្ត បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៣ខែមេសាថា មន្ត្រីក្នុងស្រុក Mae Chan នៃខេត្ត Chiang Rai កំពុងរៀបចំផ្ទេរអ្នកជំងឺចេញពីមន្ទីរពេទ្យស្រុកនេះ ទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅក្នុងខេត្តភាគខាងជើង ប្រសិនបើភ្លើងឆេះព្រៃភ្នំ Doi Jorakae បង្កការគំរាមកំហែងដល់សុខភាព។

ក្រុមមន្ត្រីនិយាយថា “អគ្គិភ័យបានឆាបឆេះនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីមន្ទីរពេទ្យ Maechan ខណៈមន្ត្រីកំពុងតាមដានការឆាបឆេះទាំងថ្ងៃទាំងយប់”។
ទន្ទឹមនោះ មន្ទីរពេទ្យ Maechan ត្រូវបានបំពាក់ដោយម៉ាស៊ីនបន្សុទ្ធខ្យល់ ដើម្បីធានាសុខភាពអ្នកជំងឺ និងបុគ្គលិក ហើយកំពុងរៀបចំបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផ្សេងទៀត ប្រសិនបើចាំបាច់។
មន្ត្រីខេត្តក៏បានប្រាប់ពលរដ្ឋក្នុងស្រុកថា ពួកគេត្រូវត្រៀមខ្លួន ទប់ទល់ជាមួយភ្លើងឆេះព្រៃនិងការបំពុលខ្យល់ PM2.5 ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
គួរបញ្ជាក់ថា ព្រៃភ្នំ Doi Jorakae បានឆាបឆេះនៅម៉ោងប្រហែល ៨ និង៣០នាទីយប់ថ្ងៃពុធនេះ។ ក្រុមពន្លត់អគ្គិភ័យ មន្ត្រីដឹកនាំសហគមន៍ និងអ្នកស្ម័គ្រចិត្ត បានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងនៅម៉ោងប្រហែល ៩:៥០យប់ ហើយអគ្គិភ័យ ត្រូវគ្រប់គ្រងបាននៅម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អ្នកក្រុងឈៀងម៉ៃ ប្តឹងរដ្ឋាភិបាលថៃ ជុំវិញវិបត្តិការបំពុលបរិយាកាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


