ព័ត៌មានជាតិ
សង្ក្រាន្តក្រុងដូនកែវឆ្នាំនេះ មានអ្នកមកកម្សាន្តសប្បាយជាង ៩ ម៉ឺននាក់
សង្ក្រាន្តក្រុងដូនកែវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ មានអ្នកចូលរួមជាតិ និងអន្តរជាតិ ជាង ៩ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តតាកែវ។

អាជ្ញាធរខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ នេះថា សង្ក្រាន្តក្រុងដូនកែវ បានដំណើរការរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ដោយមានអ្នកចូលរួមកម្សាន្តសប្បាយជាតិ និងអន្តរជាតិ សរុបទាំង ៣ ថ្ងៃ ប្រមាណជាង ៩ ម៉ឺននាក់។

អាជ្ញាធរខេត្តបានបញ្ជាក់ថា ថ្វីបើមានការចូលរួមកម្សាន្តសប្បាយពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងក្រុងដូនកែវ យ៉ាងច្រើនកុះករយ៉ាងនេះក្តី សន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវបានយកចិត្តទុកដាក់មើលការខុសត្រូវ និងមិនមានបាតុភាពអសន្តិសុខណាមួយបង្កដល់អ្នកមកចូលរួមកម្សាន្តសប្បាយនោះទេ។

ជាមួយនឹងការរៀបចំ តុបតែង លំអក្រុងដូនកែវ ជាពិសេសសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ធ្វើឲ្យប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយបានរីករាយសាទរដល់ថ្នាក់ដឹកនាំខេត្ត ដែលមានលោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក កង អាណាន់ អភិបាលក្រុង ជាពិសេសសមត្ថកិច្ចប្រដាប់អាវុធ មានលោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថតាកែវ ដែលបានសម្រួលសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អរយៈពេល ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


