ព័ត៌មានជាតិ
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងរួចរាល់ទាំងស្រុង ដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ
ក្រុមកម្មករកំពុងឈានទៅបញ្ចប់ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្រេចបានជាង ៩៥ ភាគរយ ដើម្បីអាចដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ។
ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម លោក សុខ ស៊្រុន បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ការតភ្ជាប់តំណស្ពានទាំងសងខាងបានរួចរាល់ទាំងស្រុង នៅតែរៀបបង្កាន់ដៃស្ពាននិងអ៊ុតកៅស៊ូបន្ថែមតែប៉ុណ្ណោះ។

លោក សុខ ស៊្រុន បានឲ្យដឹងបន្តថា ស្ពានស្ទឹងត្រង់ក្រូចឆ្មារដែលបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានដំណើរការតាមផែនការ អាចបញ្ចប់មុនចូលឆ្នាំខ្មែរ។
គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ ភ្ជាប់ពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តាមលោកប្រធានមន្ទីរ ក្រោយស្ពាននេះដាក់ដំណើរការ នឹងជំរុញការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ។
ខេត្តកំពង់ចាមមានស្ពានឆ្លងទន្លេដល់ទៅ ៣ ក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលនឹងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ។ ស្ពានគីហ្សូណា បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ហើយក៏ជាស្ពានទី១ ដំបូងគេបំផុតដែលស្ថាបនាកាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ស្ពាននេះ បានចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។
ចំណែកស្ពានកោះប៉ែនជាស្ពានឆ្លងទន្លេងទីពីរ ដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៨។ ស្ពាននេះមានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ ភ្ជាប់ក្រុងកំពង់ចាមទៅប្រជុំកោះប៉ែន, កោះមិត្ត និងកោះត្រុំ។
ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១១ ដោយប្រើថវិការបស់រាជរដ្ឋាភិបាលតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


