បច្ចេកវិទ្យា
អាមេរិក ជំរុញ កូរ៉េខាងត្បូង កុំឲ្យលក់បន្ទះឈីបទៅ ចិន
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានស្នើឲ្យកូរ៉េខាងត្បូងជំរុញក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនកុំឲ្យបំពេញចន្លោះទីផ្សារណាមួយនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងហាមឃាត់ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Micron Technology Inc ។

ទីក្រុងវ៉ាស៊ីនតោនបានស្នើឲ្យក្រុងសេអ៊ូលលើកទឹកចិត្តដល់ក្រុមហ៊ុន Samsung Electronics និង SK Hynix ឲ្យផ្អាកការលក់ទំនិញទៅកាន់ចិន ប្រសិនបើក្រុមហ៊ុន Micron ត្រូវបានហាមឃាត់ដោយក្រុងប៉េកាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ និយតករពិភពទំនាក់ទំនងចិន Cyberspace បាននិយាយកាលពីខែមីនាថា នឹងធ្វើការត្រួតពិនិត្យសុវត្ថិភាពនៃផលិតផលរបស់ក្រុមហ៊ុន Micron ដែលបានលក់នៅក្នុងប្រទេស ខណៈក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះក៏បានឲ្យដឹងដែរថា ខ្លួនកំពុងសហការជាមួយរដ្ឋាភិបាល ហើយប្រតិបត្តិការនៅក្នុងប្រទេសចិន គឺកំពុងដំណើរការធម្មតា ។

ទោះជាយ៉ាងណា សេតវិមានមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនោះទេ ប៉ុន្តែបានលើកឡើងថា រដ្ឋបាលលោក Joe Biden និងលោក Yoon Suk Yeol បានខិតខំប្រឹងប្រែងសម្របសម្រួលការវិនិយោគក្នុងផលិតផលបន្ទះឈីប (Semiconductor) ដើម្បីធានាសុវត្ថិភាពបច្ចេកវិទ្យាសំខាន់ៗ និងដោះស្រាយការដាក់កំហិតសេដ្ឋកិច្ចជាដើម ។
គួរបញ្ជាក់ថា ក្នុងបញ្ហាជាមួយចិននេះដែរ, រដ្ឋបាលលោក Biden បានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឲ្យក្រុមហ៊ុនអាមេរិកលក់បន្ទះឈីបដល់ចិនឡើយ ដោយបារម្ភខ្លាចចិនយកទៅអភិវឌ្ឍន៍កម្មវិធីយោធា ។ លើសពីនេះ អាមេរិកក៏បានចុះបញ្ជីខ្មៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ដូចជា Yangtze Memory Technologies Co Ltd ជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNA
ចុចអាន ៖ អតីតឧត្តមសេនីយ៍ អាមេរិក ថា រដ្ឋបាលលោក បៃដិន គួរតែស្ដាប់សត្រូវ ដូចជា ចិន និងរុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ