ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ព្រមានថា អាមេរិក នឹងអនាធិបតេយ្យ បើលោក បៃដិន ជាប់ឆ្នោតជាថ្មី
កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមេសា លោក ដូណាល់ ត្រាំ បានប្តេជ្ញាបំបាក់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។

ទន្ទឹមនោះ លោក ត្រាំ ព្រមានថា សហរដ្ឋអាមេរិកនឹងធ្លាក់ចូលទៅក្នុង “ភាពអនាធិបតេយ្យ” ប្រសិនបើមហាសេដ្ឋីគណបក្សសាធារណរដ្ឋរូបនេះ មិនបានចូលកាន់តំណែងវិញទេនោះ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Manchester នៃរដ្ឋ New Hampshire, លោក ត្រាំ បានប្រាប់អ្នកគាំទ្រប្រមាណ១៥០០នាក់ថា “ឥឡូវ ជម្រើសនៅក្នុងការបោះឆ្នោតនេះគឺរវាងភាពខ្លាំងឬភាពខ្សោយ រវាងជោគជ័យឬបរាជ័យ រវាងសុវត្ថិភាពឬអនាធិបតេយ្យ រវាងសន្តិភាពឬជម្លោះ និងភាពរុងរឿងឬមហន្តរាយ”។
លោក ត្រាំ បន្តថា “យើងកំពុងរស់នៅក្នុងគ្រោះមហន្តរាយ។ ជាមួយនឹងការបោះឆ្នោតរបស់អ្នកនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤, យើងនឹងបំបាក់លោក ចូ បៃដិន និងសេតវិមាន ហើយយើងនឹងដោះស្រាយរឿងរបស់យើង”។

គួរបញ្ជាក់ថា លោក បៃដិន អាយុ ៨០ ឆ្នាំ បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងឈរឈ្មោះបោះឆ្នោតអាណត្តិទីពីរក្នុងឆ្នាំ២០២៤។
ក្រោយនោះត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក ត្រាំ បានចោទប្រកាន់លោក បៃដិន ថាបានធ្វើរឿងបរាជ័យជាច្រើន រាប់ចាប់ពីការបើកព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក ទៅដល់ការនាំពិភពលោក ឆ្ពោះទៅគែមនៃសង្គ្រាមលោកលើកទី៣។
អតីតប្រធានាធិបតីអាមេរិក ក៏បានលើកឡើងពីអតិផរណាដ៏អាក្រក់បំផុតនៅពាក់កណ្តាលសតវត្សរ៍, ការធ្លាក់ចុះប្រាក់ឈ្នួលរយៈពេល២៤ខែជាប់គ្នា, ការកើនឡើងតម្លៃប្រេងសាំង, ភាពគ្មានផ្ទះសម្បែង និងឧក្រិដ្ឋកម្ម ថាជាឧទាហរណ៍នៃបរាជ័យរបស់លោក បៃដិន ផងដែរ។
លើសពីនេះ លោក ត្រាំ បានចោទប្រកាន់លោក បៃដិន ថាយកច្បាប់ធ្វើជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើអ្នកគាំទ្ររបស់គាត់ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដូណាល់ ត្រាំ ពន្លះកប់ៗមាត់ ក្រោយ ចូ បៃដិន ប្រកាសឈរឈ្មោះបោះឆ្នោតអាណត្តិទី២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


